ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា លោកWang Wenbinបានលើកឡើងថា ក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍Cirium បានឱ្យដឹងថា ឆ្នាំ២០២៥កម្ពុជានឹងស្វាគមន៍ជើងហោះហើរចេញ ចូលចំនួន៣១,៥៧៩លើក កើនឡើង១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។
លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា កៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន(Available guest seats)នឹងឡើងដល់៥,១៨២,៨៦៤កន្លែង កើនឡើង១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។







