អាជ្ញាធរ​ខេត្តក្រចេះ​កំពុង​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​ចំនួន២​ ​កន្លែង​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​អាជ្ញាធរ​ខេត្តក្រចេះ​តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​នឹង​កំពុង​សិក្សា​ ​និង​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ដោយ​ផ្សារភ្ជាប់​ជាមួយ​គម្រោង​បង្កើត​សហគមន៍​ទេសចរណ៍​ថ្មី​ចំនួន​ ​២កន្លែង​។​ ​



​លោក​ ​ជួប​ ​រតនា​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បានឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​ ​៤​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​ក្រុមការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះទៅ​ពិនិត្យ​ ​និង​សិក្សា​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​ការបង្កើត​ ​សហ​គម​ទេសចរណ៍២កន្លែង​ ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​ដោយ​សហគមន៍​ទី១​ ​ឱ្យ​មានការ​បង្កើត​អាហារដ្ឋាន​នៅ​លើ​ឆ្នេរខ្សាច់​ដូច​នៅ​កោះ​ទ្រុង​ ​ហើយ​មួយទៀត​ ​គ្រោង​បង្កើត​នៅក្នុង​កោះ​ព្រហ្មចារី​ ​។​

​យោង​តាម​ការ​ចុះផ្សាយ​ហ្វេ​សបុ​ក​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងស្មារតី​ជំរុញ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ជាពិសេស​សហគមន៍​អេកូ​ទេសចរណ៍​ ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ ​បាន​សហការ​ជាមួយ​អង្គការ​ ​WWF​ ​បាន​ចុះ​ត្រួតពិនិត្យ​ ​និង​សិក្សា​សក្តា​នុ​ពល​ទេសចរណ៍​ ​២កន្លែង​ ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ​ ​រួមមាន​ដែន​ជំរក​សត្វព្រៃ​ព្រែក​ប្រសព្វ​ ​(​ការ​អភិរក្ស​សត្វ​ក្តាន់​)​ ​និង​កោះ​ព្រហ្ម​ចា​រីយ៍​ ​ដើម្បី​អភិវឌ្ឍ​ឱ្យទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ ​ដោយ​ផ្សារភ្ជាប់​ជាមួយ​គម្រោង​បង្កើត​សហគមន៍​ទេសចរណ៍២កន្លែង​ ​ដែល​បង្វែរ​របរ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ពី​ការ​កាប់​ឈើ​ ​និង​បរបាញ់​ក្តាន់​ ​មក​បម្រើសេវា​កម្ម​ទេសចរណ៍​។​

​លោក​ ​ជូប​ ​រតនា​ ​បាន​បញ្ជាក់​ថា​ ​“​នៅ​ឆ្នាំនេះ​ ​យើង​នឹង​រៀបចំ​ចងក្រង​សហគមន៍​ឲ្យ​មានការ​រៀបចំ​កញ្ចុះ​ផ្សេង​ៗ​ ​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ ​ហើយ​រាល់​ការ​ចំ​ណាយ​ផ្សេង​ៗ​គឺជា​បន្ទុក​របស់​សហគមន៍​ ​ហើយ​អង្គការ​ ​WWF​ ​ជា​អ្នក​រៀបចំ​ហេ​ដ្ឋា​រ​ចន​សម្ព័ន្ធ​ជូន​សហគមន៍​”​។​

​លោក​បន្ត​ថា​ ​នៅក្នុង​ខេត្តក្រចេះ​ ​មាន​សហគមន៍​ទេសចរណ៍​ចំនួន​ ​៣កន្លែង​ ​រួមមាន​កោះ​ទ្រុង​ ​កោះ​ផ្តៅ​ ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​ ​នៅពេល​រៀបចំ​សហគមន៍​ពីរ​នេះ​រួចហើយ​ ​នឹង​កើន​ដល់​ ​៥សហគមន៍​ ​និង​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​ ​១៦​ ​កន្លែង​រួមមាន​ ​ក្នុង​នោះ​មានតែ​ ​៤​ ​ទៅ​ ​៥​ ​កន្លែង​ប៉ុណ្ណោះ​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​។​

​បើ​តាម​ ​ប្រធានមន្ទីរ​ទេសចរណ៍​រូប​នេះ​ ​បានឱ្យ​ដឹង​ថា​ ​ខេត្តក្រចេះ​ ​បាន​ទទួលភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ខែមេសា​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​មាន​ចំនួន​ ​១៤ម៉ឺន​នាក់​ ​និង​ ​ភ្ញៀវ​បរទេស​ជិត​ ​២០០០​ ​នាក់​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here