ឱកាសមាស! OCIC បើកលក់ដីឡូតិ៍ខ្នាតវីឡាក្នុងគម្រោងជ្រោយចង្វារ ហ្គាដិន ជាមួយកាដូដ៏ពិសេសនៅខែតុលានេះ

0
ឱកាសមាស! OCIC បើកលក់ដីឡូតិ៍ខ្នាតវីឡាក្នុងគម្រោងជ្រោយចង្វារ ហ្គាដិន ជាមួយកាដូដ៏ពិសេសនៅខែតុលានេះ
ឱកាសមាស! OCIC បើកលក់ដីឡូតិ៍ខ្នាតវីឡាក្នុងគម្រោងជ្រោយចង្វារ ហ្គាដិន ជាមួយកាដូដ៏ពិសេសនៅខែតុលានេះ

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Overseas Cambodian Investment Corporation (OCIC) ត្រៀមប្រកាសបើកលក់ជាផ្លូវការនូវដីឡូតិ៍ខ្នាតវីឡាដែលមានទំហំធំទូលាយ នៅក្នុងគម្រោង ជ្រោយចង្វារ ហ្គាដិន នាពេលឆាប់ៗនេះ។ គម្រោងដ៏មានសក្តានុពលនេះ ស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារផ្ទាល់ ដោយមានតម្លៃចាប់ពីត្រឹមតែ $29x,xxx (ម្ភៃប្រាំបួនម៉ឺនដុល្លារ) ជាងឡើងទៅ។

ក្នុងឱកាសបើកលក់ជាផ្លូវការដ៏ពិសេសនេះ សម្រាប់អតិថិជន ១០ នាក់ដំបូង នឹងទទួលបានការផ្តល់ជូនដ៏ពិសេស គឺសេវាកាត់ប្លង់រឹង100% រួមទាំង កាដូថែមជូនជាច្រើន ពីក្រុមហ៊ុនផងដែរ។

គម្រោងដីឡូតិ៍នេះត្រូវបានអភិវឌ្ឍឡើង ដើម្បីបំពេញតម្រូវការទីផ្សារដែលមានភាពបត់បែន តម្លៃល្អ និងឱកាសពិសេសសម្រាប់សាងសង់គេហដ្ឋានក្នុងក្តីសុបិនរបស់ខ្លួន។ អតិថិជននឹងទទួលបានជម្រើសដីឡូតិ៍សម្រាប់សង់ផ្ទះវីឡាក្នុងក្ដីស្រមៃ រួមផ្សំជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងសេវាកម្មសំណង់ប្រកបដោយជំនាញពី OCIC។

លើសពីនេះ អតិថិជនក៏អាចទទួលបាន គោលការណ៍បង់ប្រាក់ងាយស្រួល តាមរយៈការសហការជាមួយ ធនាគារ កាណាឌីយ៉ា ក.អ ដែលផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុស្របតាមបរិបទសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។

គម្រោងដីឡូតិ៍ជ្រោយចង្វារ ហ្គាដិន មានទីតាំងយុទ្ធសាស្ត្រដ៏ល្អនៅក្នុងទីក្រុងរណបជ្រោយចង្វារ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និង ហ៊ុមព័ទ្ធទៅដោយសំណង់អគារធំៗ ស្ពានអាកាស និងផ្លូវថ្នល់ខ្វាត់ខ្វែង។ គម្រោងនេះភ្ជាប់ទៅផ្លូវសំខាន់ៗជាច្រើនដូចជា ផ្លូវព្រែកតាសេក ដែលឆ្ពោះត្រង់ទៅ ផ្លូវសម្តេច ជា ស៊ីម និង វិមានឈ្នះឈ្នះ ផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗក្នុងតំបន់ និងក្រៅក្រុង តាមរយៈ ផ្លូវជាតិ 6A។ ទីតាំងគម្រោងប្រមូលផ្តុំដោយសេវាកម្ម និងកន្លែងសំខាន់ៗជាច្រើន រួមមាន៖ ផ្សារ, សាលារៀនជាតិ-អន្តរជាតិ, សាកលវិទ្យាល័យ, មន្ទីរពេទ្យ, ស្ថាប័នឯកជន និងស្ថាប័នរដ្ឋធំៗ។

លក្ខណៈពិសេសនៃគម្រោងដីឡូតិ៍ជ្រោយចង្វារ ហ្គាដិន:

ដីឡូតិ៍ខ្នាតវីឡា: ផ្តល់ជូននូវទំហំដីធំទូលាយ ស័ក្តិសមបំផុតសម្រាប់ការសាងសង់លំនៅឋានប្រណិត ដែលធានាបាននូវបរិយាកាស ស្ងប់ស្ងាត់ និងផាសុកភាព សម្រាប់ការរស់នៅ។

ហេដ្ឋារចនាសម្ព័ន្ធទំនើប: បំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធពេញលេញ រួមមាន ប្រព័ន្ធផ្លូវថ្នល់មានគុណភាពខ្ពស់, ប្រព័ន្ធលូបង្ហូរទឹក, ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត ដែលធានាភាពងាយស្រួលក្នុងការរស់នៅ។

ទីតាំងយុទ្ធសាស្ត្រ: ស្ថិតនៅក្នុងបេះដូងនៃទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់ និងមានគម្រោងធំៗជាច្រើនបាន និងកំពុងលេចចេញជារូបរាងជាច្រើន។

ប្រធានគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់ នៃគម្រោងទីក្រុងរណបជ្រោយចង្វារ បានលើកឡើងយ៉ាងមុតមាំថា គម្រោងដីឡូតិ៍ជ្រោយចង្វារ ហ្គាដិន នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកដីសម្រាប់សាងសង់វីឡាក្នុងក្ដីស្រមៃ ដោយសារតម្លៃសមរម្យ ទីតាំងល្អបំផុត និងមានសក្ដានុពលខ្ពស់។ ជាពិសេស អតិថិជនអាចសាងសង់ម៉ូតវីឡាទៅតាម ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

 

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម:

023 901 551 | 552 & 089 | 023 822 009

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here