ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនួញអចលនទ្រព្យ ដែមានដើមកំណើតមកពីស្រុកក្រូចឆ្មារ និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ា សំ សុខនឿន តែងតែចែករំលែកចំណេះដឹងផ្សេងៗ ពិសេសការសន្សំទុកដាក់ប្រាក់កាក់ ដើម្បីវិនិយោគតែម្ដង។
កាលពីប៉ុន្មានថ្ងៃមុនអ្នកឧកញ៉ា សំ សុខនឿន បានបង្ហាញពីក្បួនទុកដាក់លុយកាក់សន្សំ ដើម្បីរៀបចំអនាគតនាពេលខាងមុខម្ដងមកហើយ។ ថ្ងៃនេះទៀតសោត លោកបានបន្ថែមក្បួន១ ក្នុងចំណោមក្បួនជាច្រើន សម្រាប់អ្នកចង់វិនិយោគផ្នែកដីធ្លី។
-->
ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group លើកឡើងថា ក្បួន១ ក្នុងចំណោមក្បួនជាច្រើន សម្រាប់អ្នកចង់វិនិយោគដីធ្លីគឺ បើលោកអ្នកកំពុងតែធ្វើជំនួញអ្វីមួយ និងកំពុងទទួលបានប្រាក់ចំណេញប្រចាំថ្ងៃ ប្រចាំខែ ឬជាប្រចាំឆ្នាំ ហើយការដកប្រាក់ចំណេញរបស់លោកអ្នកពីជំនួញនោះមិនបង្កឲ្យប៉ះពាល់ ដល់ដំណើរការនៃជំនួញមួយនោះទេ។
ចំណុចមួយទៀត ត្រូវប្រាកដចិត្តថា លោកអ្នកច្បាស់មិនមានតម្រូវការប្រើប្រាស់ប្រាក់ទាំងនោះ ចាប់ពីរយៈពេល៥ឆ្នាំឡើងទៅ នោះលោក អ្នកអាចយកទៅវិនិយោគដីធ្លីជាយក្រុង (ដីស្រែ) ដែលអាចធ្វើឲ្យលោកអ្នកទទួលបានផលចំណេញច្រើន៕
