រដ្ឋាភិបាលគ្រោងប្រែក្លាយទីក្រុងកោះរ៉ុងជាជាគោលដៅទេសចរណ៍អន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរ

0
រាជរដ្ឋាភិបាលតាមរយៈក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងប្រែក្លាយទីក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរ។

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ រាជរដ្ឋាភិបាលតាមរយៈក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងប្រែក្លាយទីក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរ។

ព័ត៌មាននេះ ត្រូវបានបង្ហាញនៅលើផេក បណ្តាញទំនាក់ទំនងផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំំណង់ បន្ទាប់ពីប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរ ដឹកនាំដោយលោកឧប​នាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះសំណេះសំណាល ក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅទីក្រុងកោះរ៉ុងកាលពីចុងសប្តាហ៍​មុន។

ក្រសួងបានលើកឡើងថា ទីក្រុងកោះរ៉ុង គឺជាទីក្រុងសហគមន៍ប្រជាជាតិចម្រុះ ដែលកំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំ​ខាន់មួយសម្រាប់ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។

ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ  និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ អ្នកបម្រើសេវាទេសចរណ៍ សហគមន៍នានា និងអ្នកធ្វើអាជីវកម្មក្នុងតំបន់ ឯកភាពរួមគ្នា​ដោះស្រាយបញ្ហាប្រឈមជាដំណាក់កាល ដែលនឹងប្រែក្លាយក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិ  និងជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here