រដ្ឋមន្រ្តីទេសចរណ៍ណែនាំឲ្យសហគមន៍សម្បូរព្រែគុកត្រូវបន្តសុខនីយកម្ម និងអនាម័យលើម្ហូបអាហារ

0
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាសហគមន៍សំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។

ដោយៈ គង់ សូរិយា

    កំពង់ធំៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាសហគមន៍សំបូរព្រៃគុក ដែលបានសម្រេចសមិទ្ធផលជាច្រើនជូនសហគមន៍ និងបានចូលរួមនៅក្នុងការអភិរក្ស និងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ។

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល ជាមួយអ៊ំពូមីងបងប្អូនប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកងួន រាសី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងមន្រ្តីពាក់ព័ន្ឋ រួមនឹងប្រធានសហគមន៍ទេសចរណ៍ សំបូរព្រៃគុកជាដើម។

ថ្លែងក្នុងឱកាសនៃពិធី លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាសហគមន៍ទាំងអស់ ដែលកន្លងមកបានសម្រេចសមិទ្ធផលជាច្រើនជូនសហគមន៍ផ្ទាល់ និងបានចូលរួមនៅក្នុងការអភិរក្សនិងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក ព្រមទាំងលើកកម្ពស់វិស័យទេស​ចរណ៍ ក្នុងស្រុកប្រាសាទសំបូរព្រៃគុកផង និងនៅក្នុងខេត្តកំពង់ធំផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់សហគមន៍ ត្រូវបន្តរក្សាសុដុមនីយកម្មនៅក្នុងសហគមន៍ បន្តយកចិត្តទុកដាក់ លើអនាម័យទាំងម្ហូបអាហារ ទីធ្លាបរិវេណជាពិសេសបន្ទប់ទឹក បន្តរក្សាតម្លៃឱ្យបានសមរម្យ បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ថ្នាក់ជាតិ និងក្របខណ្ឌអាស៊ានបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here