ដោយៈ ម៉ាណា
អន្តរជាតិៈ ប្រសិនជាគិតត្រឹមឆ្នាំ 2025 ប្រទេសដែលផលិតរ៉ែដែកច្រើនជាងគេលើពិភពលោកគឺប្រទេសអូស្ត្រាលី។ នេះគឺជាបញ្ជីនៃបណ្តាប្រទេស ដែលផលិតរ៉ែដែកកំពូល (ដោយផលិតកម្មប្រចាំឆ្នាំគិតជាលានតោន)។
- 🇦🇺 អូស្ត្រាលី – ប្រហែល900លានតោនក្នុងមួយឆ្នាំ ដែលផ
លិតដោយក្រុមហ៊ុនធំៗ៖ BHP, Rio Tinto, Fortescue Metals Group។
-->
តំបន់រុករករ៉ែចម្បងជាងគេនៅប្រទេសនេះ មានឈ្មោះPilbara (អូស្ត្រាលីខាងលិច) ដែលបាននាំចេញភាគច្រើនទៅប្រទេសចិន។
- 🇧🇷 ប្រេស៊ីល ដែលអាចផលិតដែលបានប្រហែល400 លានតោនក្នុងមួយឆ្នាំ។
- ក្រុមហ៊ុនធំ ដែលផលិតដែកនៅប្រទេសនេះមានឈ្មោះ Vale S.A.
- តំបន់រុករករ៉ែចម្បង ស្ថិតនៅតំបន់Minas Gerais និង តំបន់Pará។
- 🇨🇳 ប្រទេសចិន ជាជាប្រទេសផលិតដែកធំលំដាប់ទី៣ លើសកលលោក ដោយមហាយក្សនេះ មានសមត្ថភាពផលិតរ៉ែបានប្រហែល250លានតោនក្នុងមួយឆ្នាំ។
ទោះបីជាផលិតបានច្រើន ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២លើសកលលោកក៏បាននាំចូលក្នុងបរិមាណច្រើន ពីអូស្ត្រាលី និងប្រេស៊ីល៕
