ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការរីកចម្រើនផ្នែកបដិសណ្ឋារកិច្ច បាននិងកំពុងបន្ត ខណៈចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនានៅកម្ពុជាកើនឡើង។
ជាមួយបរិយាកាសអំនោយផលនេះ មានគម្រោងសណ្ឋាគារ ដែលបានបញ្ចប់ការសាងសង់ និងបើកដំណើរការក្នុងត្រីមាសទី៣ រួមមានសណ្ឋាគារ Soma Hotel Riverside ក្នុងខណ្ឌដូនពេញ សណ្ឋាគារ Bassac Signature និងសណ្ឋាគារ Hotel 101 ក្នុងខណ្ឌចំការមន។
ការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានរកឃើញថា តម្លៃបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាមធ្យមបានកើនឡើងតិចតួចបំផុតដល់៤០០ដុល្លារអាមេរិក ក្នុងមួយយប់នៅត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ខណៈតម្លៃបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ ជាមធ្យមបានស្ថិតនៅទ្រឹងត្រឹម១០០ដុល្លារអាមេរិកក្នុងមួយយប់៕ ប្រភព: CBRE៕







