ទីក្រុងកោះរ៉ុងនៅតែជាកន្លែងទាក់ទាញលំហូរFDIក្នុងវិស័យ ទេសចរណ៍

0

ដោយៈ ចំណាន

    ព្រះសីហនុៈ ក្រសួងរៀបចំដែនដីបានឲ្យដឹងថា កោះរ៉ុងនៅតែជាកន្លែងទាក់ទាញ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ជាពិសេ សលើវិស័យទេសចរណ៍។

ក្នុងពេលជាមួយគ្នានោះដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមាន ផ្លូវ ទឹក ភ្លើង អ៊ីនធឺណេត ការបង្កបង្កើនផលបន្លែ សាច់មាន់ ទា ស្ថានីយ៍ស្តុកម្ហូបអាហារ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើកោះផ្ទាល់ ការគ្រប់គ្រងសំរាម ការសម្អាតកោះជារួម និងការគ្រប់គ្រងទឹកកខ្វក់ជាដើម។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះទៅកាន់កោះនេះ កាលពីដើមសប្តាហ៍នេះ។

ក្រសួងបានបន្តថា ចំណុចទាំងអស់ខាងលើនេះ សំដៅធានានិរន្តភាពនៃខឿនសេដ្ឋកិច្ចរបស់កោះ និងលើកស្ទួយជីវភាពរបស់អ្នកកោះរ៉ុងជារួម។

ទន្ទឹមនឹងគ្នានោះ ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតមកទទួលយកថាកោះរ៉ុងក៏ជាសហគមន៍ប្រជាជាតិមួយ ហើយអ្នកកោះរ៉ុងខ្លួនឯងមានវប្បធម៌ អរិយធម៌ល្អជាមួយអ្នកភូមិផងរបងតែមួយ ចេះយកអាសារគ្នា ជាសហគមន៍ចម្រុះប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលនេះហើយជាតារារះនាទិសនិរតី។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោង Port Yves Palace Project របស់ក្រុហ៊ុន M B I S Development Co.,Ltd.៕

LEAVE A REPLY

Please enter your comment!
Please enter your name here