ដោយៈ នាង សំណាង
សៀមរាបៈ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ”។
គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបាននូវការគាំទ្រ និងចូលរួមជួយ ផ្សព្វផ្សាយបន្តអំពីការដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនេះ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។







