ដោយ ម៉ាណេត
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីបើកឲ្យដំណើរការសមាគមអ្នកសារព៌តមាន កម្ពុជា ចិន រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា លេធិការដ្ឋានមេគង្គ ឡានឆាងនឹងបើកការិយាល័យកណ្តាលនៅកម្ពុជា ហើយលោករំពឹងថា សមាគមនេះនឹងក្លាយជាស្ពានបេតុងមួយតភ្ជាប់ទំនាក់ទំនងមិត្តភាពកម្ពុជា ចិនកាន់តែប្រសើរឡើង។
លោកខៀវ កាញ៉ារិទ្ឋរដ្ឋមន្រ្តីក្រសួងណព៌តមានបានមានប្រសាសន៍ក្នុងពិធីសម្ភោធបើកឲ្យដំណើរការសមាគមនេះកាលពីរាត្រីថ្ងៃទី៦ ឧសភាកន្លងមកថា សមាគមនេះបង្កើតឡើងស្របពេលដែលលេខាធិការដ្ឋានមេគង្គ ឡានឆាងនឹងបើកនៅកម្ពុជា ហើយមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិននឹងបង្កើតឡើងនាពេលខាងមុខផងដែរ ហើយសមាគមនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់់តែប្រសើរឡើង។
លោកបន្តថា “នាយករដ្ឋមន្រ្តីរបស់ខ្ញុំបានមានប្រសាសន៍ថា បើយើងមិនមានលទ្ឋភាព យើងអាចធ្វើស្ពានឬស្សីដើម្បីឆ្លងសិន ហេតុនេះខ្ញុំរំពឹងថាសមាគមនេះនឹងដើរតួនាទីជាស្ពានបេតុង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
លេខាធិការដ្ឋាននេះដែលគ្រោងបង្កើតនេះ នឹងក្លាយជាមជ្ឍមណ្ឌលកណ្តាលសម្រាប់បណ្តាប្រទេសជាសមាជិកមេគង្គ-ឡាងឆាងដែលក្នុងនោះមានប្រទេស កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ ឡាវ និងចិន ដោយអាចបើក វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននៅក្នុង ទន្លេមេគង្គ-ឡាងឆាង ផ្នែកវិជ្ជាជីវៈសារព័ត៌មាន និងវគ្គមកប្រែភាសាជាតិនីមួយៗផងដែរ។
លោក សយ សុភាព សហប្រធានសមគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងក្នុងពិធីប្រារព្ធជាផ្លូវនៃការសម្ពោធឲ្យដំណើរការ នៃសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ថា នៅក្នុងឱកាសជួបសម្ដែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងព៌តមាន លោកបានបង្ហាញនូវឆន្ទៈគាំទ្រចំពោះការបង្កើតមិត្តភាពកម្ពុជា-ចិន ដោយបង្កើតមិត្តភាពនេះ គឺជាការបង្កើតបានទាន់ពេលវេលាតែម្តង ស្របដែលក្រសួងព័ត៌មានកំពុងតែមានការផ្ដួចផ្ដើមគំនិតបង្កើតលេខាធិការដ្ឋានសាព័ត៌មាន មេគង្គ-ឡាងឆាង ឬលេខាធិការដ្ឋានមេគង្គ-ឡាងឆាង។
លោកសយ សុភាពបានបង្តថា “ការបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នឹងរួមចំណែកជួយដល់លេខាធិការដ្ឋានមេគង្គ-ឡាងឆាងបានចេញជារូបរៀង ហើយឯកឧត្ដមនឹងដាក់បញ្ចូលសមគមនេះ ធ្វើជាស្នូលនៅក្នុងលេខាធិការដ្ឋាននេះតែម្តង”។
លោកស្រី Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅក្នុងយុគសម័យព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបានក្លាយជាអុបករណ៍ដ៏សំខាន់ សម្រាប់សាធារណៈជនក្នុងការទទួលបានព័ត៌មាន និងយល់ដឹងពីប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
លោកស្រីបានបន្តថា “ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានទទួលបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ”។ លោកបន្តថា “ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបង្កើតឡើង យ៉ាងពេញលេញដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការយល់ដឹងពីពិលោក ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា”។
លោកស្រីបន្ថែមថា “នៅក្នុងសម័យបច្ចុប្បន្ន ក្រោមការដឹកនាំរបស់មេដឹកនាំនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា នៅក្នុងវិស័យផ្សេងៗ បានសម្រេចសមិទ្ធផលលេចធ្លោមិនធ្លាប់មានពីមុនមក ហើយទំនាក់ទំនងទ្វេរភាគីបានឈានដល់ដំណាក់កាលដ៏ល្អបំផុតនៃប្រវត្តិសាស្រ្ត។ ប្រទេសទាំងពីរហត្ថលេខាលើផែនការសកម្មភាពមួយចំនួន ហើយកំពុងបង្កើនការកសាងសមាគមនៃជោគវាសនារួមគា្ន”៕