IHG អូតែល និងរីសតនឹងបើកសម្ពោធគម្រោង Crowne Plaza Phnom Penh នៅឆ្នាំនេះ

សណ្ឋាគារដែលមាន 276 បន្ទប់នេះនឹងសម្ពោធម៉ាកយីហោរបស់ខ្លួននៅក្នុងរាជធានីនៃប្រទេសកម្ពុជា
ចែករំលែក

រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – IHG អូតែល និងរីសត (IHG) ដែលជាក្រុមហ៊ុនសណ្ឋាគារឈានមុខគេមួយរបស់ពិភពលោក ប្រកាសពីការចុះហត្ថលេខាលើគម្រោង Crowne Plaza Phnom Penh ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគអចលនទ្រព្យ Continent Crown Investment Management Co., Ltd.។

មានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌល CG Fortune Center ដែលជាការអភិវឌ្ឍចម្រុះដែលមានអាគារការិយាល័យ ហាងលក់ទំនិញ និងកន្លែងកម្សាន្ត អចលនទ្រព្យដែលមាន 276 បន្ទប់នេះនឹងធ្វើការផ្លាស់ប្តូរម៉ាកយីហោជាពីរដំណាក់កាលបន្ទាប់ពីបានប្តូរពីសណ្ឋាគារ VM។

គម្រោង Crowne Plaza Phnom Penh នឹងបើកដំណើរការនាចុងឆ្នាំនេះជាមួយនឹង 137 បន្ទប់តូច និងធំដែលបានជួសជុលឡើងវិញ ហើយបន្ទាប់ពីនោះនឹងមានការពង្រីកបន្ថែមចំនួន 139 បន្ទប់ដែលនឹងរួចរាល់នៅឆ្នាំ​ ​2027​ ដែលនឹងបង្កើនទាំងបន្ទប់ទទួលភ្ញៀវ និងសាលប្រជុំ។

លោក​ Shi’ai Liang នាយកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ អាស៊ីអាគ្នេយ៍ និងកូរ៉េ នៃ IHG បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើគម្រោង Crowne Plaza Phnom Penh គឺជាការវិវត្តន៍ និងជាជំហានដ៏សំខាន់មួយស​ម្រាប់ពួកយើងក្នុងការឆ្ពោះទៅមុខជាមួយមហិច្ឆតាក្នុងការពង្រីកវត្តមាននៅក្នុងប្រទេស។ វាជាការបន្ថែមដ៏អស្ចារ្យមួយទៅក្នុង​សមទ្ធិ​ផលចំនួនបួនដែលបានបើកដំណើរការ និងបណ្តាញរបស់ IHG រួមមាន Six Senses Krabey Island។​

លោកបានបន្ថែមទៀតថា៖ “យើងមានសេចក្តីសោមនុស្សរីករាយក្នុងការធ្វើការជាមួយ Continent Crown Investment Management Co., Ltd ហើយសូមថ្លែងអំណរគុណដល់ពួកគេចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាបន្តបន្ទាប់របស់ពួកគេ។ យើងនឹងរួមគ្នាក្នុងការណែនាំនូវម៉ាកយីហោ Crowne Plaza ដែលបានរចនាឡើងវិញជាថ្មីទៅកាន់រាជធានីភ្នំពេញ និងណែនាំភ្ញៀវរបស់យើងអំពីនិមិត្តសញ្ញាដ៏លេចធ្លោនៃទីតាំងសង្គមរបស់យើង ​ជាមួយនឹងបទពិសោធន៍ដែលជម្រុញដោយវត្ថុបំណង។”

គម្រោង Crowne Plaza Phnom Penh នឹងមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ពោធិ៍សែនជ័យ​​ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដែលជាជម្រកនៃរោងចក្រជិត 40% របស់ប្រទេស និងរួមបញ្ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាទីតាំងនៃអាជីវកម្មជាង 100។​

លោក Wei Ma នាយកក្រុមហ៊ុន Continent Crown Investment Management Co., Ltd បានមានប្រសាសន៍​ថា៖ “យើងមានក្តីសោមនុស្សរីករាយក្នុងការសហការជាមួយ IHG ជាលើកដំបូង និងរួមគ្នាក្នុងការអភិវឌ្ឍចក្ខុវិស័យ​របស់យើងសម្រាប់សណ្ឋាគារដ៏អស្ចារ្យមួយនេះ។ Crowne Plaza ក្លាយជាម៉ាកយីហោដែលបានជ្រើសរើសរបស់យើងភ្លាមៗសម្រាប់គម្រោងនេះ ក៏អរគុណទៅកាន់កេរ្តិ៍ឈ្មោះជាសកលរបស់វាដែលតែងតែនាំមកនូវការស្នាក់​នៅដ៏ល្អឥតខ្ចោះដែលតម្រូវសម្រាប់ភ្ញៀវដែលធ្វើដំណើរដើម្បីអាជីវកម្ម ការសម្រាកកំសាន្ត ឬសម្រាប់គោលបំណងទាំងពីរ។

លោកបានបន្ថែមទៀតថា៖ “ដោយមានទីតាំងឋិតនៅក្នុងតំបន់ឧស្សាហកម្មរបស់រាជធានី និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Crowne Plaza Phnom Penh នឹងជាទីតាំងដ៏ល្អសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកច្រកទៅកាន់អាជីវកម្ម និងតំបន់ទាក់ទាញនានាជាច្រើនរបស់វា។ យើងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវដំបូងរបស់យើងតាមរយៈការបើកទ្វារនាខែធ្នូនេះ។”

នៅពេលបើកដំណើរការពេញលេញ អាគារនៅ Crowne Plaza Phnom Penh នឹងរួមបញ្ចូលនូវបន្ទប់ទទួលភ្ញៀវតូច និងធំចំនួន 276 បន្ទប់ សាលប្រជុំទំហំលើស 1,000 ម៉ែត្រការ៉េ ភោជនីយដ្ឋាននិងបារចំនួនបី អាងហែល​ទឹក​​​​​និងក្លឹបហាត់ប្រាណ។​

ការបម្លែងនេះគិតជាភាគរយគឺប្រហែលជា 57% នៃការបើកបន្ទប់របស់ក្រុមហ៊ុននៅទូទាំងពិភពលោកក្នុងឆមាសទី 1 ឆ្នាំ 2025 ខណៈនៅតំបន់អាស៊ីអាគ្នេយ៍ ការបម្លែងតំណាងឱ្យជាងមួយភាគបីនៃការចុះហត្ថលេខា និងប្រហែលមួយភាគបួននៃការបើកដំណើរការរបស់ខ្លួនក្នុងរយៈពេលដូចគ្នា។ នេះសបង្ហាញពីតម្រូវការកើនឡើងពីក្រុមម្ចាស់កម្មសិទ្ធិដើម្បីបង្កើនការឈានចូលកាន់តែឆាប់ទៅក្នុងប្រព័ន្ធ និងបណ្តាញសហគ្រាសរបស់ IHG ដើម្បី​គាំទ្រដល់ដំណើរការ និងជម្រុញប្រាក់ចំណូលត្រលប់។

Crowne Plaza គឺជាម៉ាកយីហោគួរជាទីទុកចិត្តលើពិភពលោកមួយដែលមានអចលនទ្រព្យច្រើនជាង 400 នៅក្នុងទីក្រុងសំខាន់ៗ អាកាសយានដ្ឋាន រមនីយដ្ឋាន និងគោលដៅជាយក្រុង ដែលមានការរចនាជាពិសេសដែលជម្រុញដោយគោលបំណង គ្រឿងបរិក្ខារដ៏ល្អឥតខ្ចោះ និងសេវាកម្មដែលផ្តោតទៅលើទំនាក់ទំនង។​ ការរៀបចំថ្មីរបស់ម៉ាកយីហោណែនាំមកនូវសញ្ញាសម្គាល់ថ្មីមួយ និងកម្មវិធីដែលធ្វើឱ្យប្រសើរឡើងសម្រាប់ភ្ញៀវដែលត្រូវបានរចនាឡើងដោយគិតគូរពីការធ្វើដំណើរចម្រុះ ដោយពង្រឹងតួនាទីរបស់ខ្លួនជាអ្នកត្រួសត្រាយ និងជាអ្នកដឹក​នាំនៅក្នុងវិស័យសណ្ឋាគារលំដាប់ប្រណិត។​

Crowne Plaza Phnom Penh ចូលរួមជាមួយអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ IHG នៅកម្ពុជា ដែលរួមមានការបើកដំណើរការសណ្ឋាគារមួយ Six Senses Krabey Island និងអចលនទ្រព្យក្នុងបណ្តាញបីផ្សេងទៀតរួមមាន Crowne Plaza Phnom Penh, Vignette Collection Phnom Penh Odom និង​ InterContinental Sihanoukville។​

– ចប់​ –

អំពី Crowne Plaza អូតែល និងរីសត

ក្នុងនាមជាម៉ាកយីហោសណ្ឋាគារប្រណិតដ៏ធំបំផុតមួយរបស់ពិភពលោកជាមួយទីតាំងក្នុងទីក្រុង អាកាសយានដ្ឋាន​ រមនីយដ្ឋាន និងគោលដៅជាយក្រុង Crowne Plaza គឺជាសណ្ឋាគារដ៏ល្អឥតខ្ចោះមួយក្នុងការបំពេញសេចក្តីត្រូវការរបស់ភ្ញៀវនាពេលបច្ចុប្បន្ន មិនថាពួកគេធ្វើដំណើរដើម្បីអាជីវកម្ម ការសម្រាកកំសាន្ត ឬសម្រាប់គោលបំណងទាំងពីរនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.crowneplaza.com និងភ្ជាប់ទំនាក់ទំនងជាមួយយើងនៅលើបណ្តាញសង្គម Facebook និង Instagram.

អំពី IHG អូតែល និងរីសត

IHG អូតែល និងរីសត  (ឈ្មោះសម្គាល់៖ LON:IHG សម្រាប់ភាពហ៊ុនធម្មតា និង NYSE:IHG សម្រាប់ ADRs) គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចសកលមួយដែលមានគោលបំណងផ្តល់នូវបដិសណ្ឋារកិច្ចល្អពិតៗ។

ជាមួយនឹងចង្កោមនៃម៉ាកយីហោសណ្ឋាគារចំនួន 20 និង IHG One Rewards ដែលជាកម្មវិធីភក្តីភាពអតិថិជនសណ្ឋាគារដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានសមាជិកជាង 145 លាននាក់ ហើយសណ្ឋាគារ IHG មានបន្ទប់ច្រើនជាងមួយលានបន្ទប់ និងសណ្ឋាគារដែលបើកសរុបចំនួន 6,800 នៅក្នុង 100 ប្រទេសជាង និងបណ្តាញអភិវឌ្ឍន៍អចលនទ្រព្យជាង 2,300 កន្លែង ។

InterContinental Hotels Group PLC គឺជាក្រុមហ៊ុនកាន់កាប់របស់គ្រុប ហើយត្រូវបានបញ្ចូល និងចុះបញ្ជីនៅក្នុងប្រទេសអង់គ្លេស និងប្រទេសវេលស៍ ដែលមានបុគ្គលិកជាង 385,000 នាក់ធ្វើការនៅទូទាំងសណ្ឋាគារ និងការិយាល័យសាជីវកម្មរបស់ IHG នៅទូទាំងពិភពលោក។

ស្វែងយល់បន្ថែមនៅលើប្រព័ន្ធអនឡាញអំពី សណ្ឋាគារ និងការកក់ របស់យើង និង IHG One Rewards។ ដើម្បីទាញយកកម្មវិធី IHG One Rewards សូមចូលទៅកាន់ Apple App ឬ Google Play ។

សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ បណ្តាញព័ត៌មាន របស់យើង និងតាមដានពួកយើងនៅលើបណ្តាញសង្គម LinkedIn។

 


ចែករំលែក