ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាបានប្រារពពិធី អបអរសាទរពិធីសម្ពោធជើងហោះហើរត្រង់ទី១ របស់ក្រុមហ៊ុនអាកាសចរណ៍IndiGo airlines ដែលតភ្ជាប់ពីទីក្រុងKolkata ប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo airlines (6E) មានជើងហោះហើរត្រង់រវាងទីក្រុងKolkata (CCU) និងខេត្តសៀមរាប (SAI) ចំនួន៣ជើងក្នុងមួយសប្តាហ៍ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ សៅរ៍ ដែរប្រើយន្តហោះប្រភេទ Airbus A320neo ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) ក៏មានជើងហោះហើររវាង ភ្នំពេញ (KTI) និងទីក្រុងNew Delhi (DEL) នៃប្រទេសឥណ្ឌា ចំនួន២ជើងក្នងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ និងសៅរ៍ ផងដែរ។








