ចំណេះដឹង​!កត្តា​អ្វីខ្លះ​ដែល​ត្រូវ​យក​មក​ពិចារណា​ថា​តើ​អ្នក​គួរ​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ឬទេ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្នុង​ការពិចារណា​ថា​តើ​លោក​ លោកស្រី​គួរ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬយ៉ាងណា​នោះ​ លោក​/លោកស្រី​ត្រូវ​សួរ​ខ្លួនឯង​ថាទៅ​លើ៤ចំណុច​ខាងក្រោម​នេះ​។

ក. តើ​ឥណទាន​អាករ​លើ​ធាតុ​ចូល​របស់ខ្ញុំ​ តែងតែ​លើស​ពី​អាករ​ដែល​ខ្ញុំ​កំណត់​លើ​ការលក់ដូរ​របស់ខ្ញុំ​ឬទេ​?។

ឧទាហរណ៏​ ប្រសិនបើ​លោក​/ លោកស្រី​ជា​អ្នក​ប្រកប​អាជីវកម្ម​ទាក់ទិន​ដល់​ការនាំចេញ​សេវា​ដែល​ជាប់​អាករ​តាម​ អត្រា​សូន្យ​ភាគរយ​ លោក​/លោកស្រី​អាច​ពិចារណា​បាន​ថា​លោក​/លោកស្រី​នឹង​មានបំណង​ចុះបញ្ជី​ ដោយ​ស្ម័គ្រ​ ចិត្ត​ដើម្បី​ស្នើសុំ​បង្វិល​សង​វិញ​នូវ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ​និង​ចំណាយ​នានា​។

ខ. តើ​ខ្ញុំ​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ឱ្យ​បុគ្គល​ ជាប់​អាករ​ដែល​បាន​ចុះបញ្ជី​ដទៃទៀត​ឬទេ​?

ប្រសិនបើ​លោក​ /លោកស្រី​មិនបាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ​ លោក​/លោកស្រី​មិន​អាច​ចេញ​វិ​ក្ក័​យប័ត្រ​ អាករ​លើ​តម្លៃបន្ថែម​ឱ្យ​អតិថិជន​ដែល​បាន​ចុះបញ្ជី​របស់​លោក​/លោកស្រី​បានទេ​។ ពេលនោះ​អតិថិជន​របស់​ លោក​/លោកស្រី​មិន​អាច​ស្នើសុំ​ឥណទាន​អាករ​លើ​ធាតុ​ចូល​បានទេ​ ម្ល៉ោះហើយ​ពេល​លក់​ចេញ​វិញ​ អតិថិជន​របស់​លោក​/លោកស្រី​ត្រូវ​គិតថ្លៃ​ខ្ពស់​ជាង​សព្វដង​។

ក្នុងករណី​នេះ​គាត់​អាច​នឹង​ជ្រើសរើស​ការ​ធ្វើអាជីវកម្ម​ជា​ មួយ​អ្នកផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​ផ្សេងទៀត​ ហើយ​លោក​/លោកស្រី​នឹង​បាត់បង់​មុខរបរ​របស់​ខ្លួន​។

គ. តើ​ខ្ញុំ​ធ្វើអាជីវកម្ម​ជា​សំខាន់​ជាមួយ​បុគ្គល​ជាប់​អាករ​ដែល​មិនបាន​ចុះបញ្ជី​ឬទេ​?

ក្នុងករណី​នេះ​ វា​ហាក់ដូចជា​គ្មានផល​ប្រយោជន៍អ្វី​ដល់​លោក​/លោកស្រី​ ដើម្បី​ចុះ​ចញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ​ រហូតដល់​ពេលណា​ដែល​លោក​/លោកស្រី​មានផល​របរ​ដល់​កំរិត​ត្រូវ​ចុះ​ចញ្ជី​ដូច​ពោល​ក្នុង​ចំណុច​ទី៣ខាងលើ​។

ឃ. លោក​/លោកស្រី​គួរ​យក​មក​ពិចារណា​ផង​ដែរ​នូវ​កាតព្វកិច្ច​នៃ​ការចុះបញ្ជី​

នៅពេល​ដែល​បាន​ចុះបញ្ជី​រួច​លោក​/លោកស្រី​ត្រូវ​គណនា​អាករ​លើ​ធាតុ​ចេញ​លើ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ទាំង​ អស់​។ លោក​/លោកស្រី​អាច​ស្នើសុំ​ឥណទាន​បានតែ​ចំពោះ​អាករ​លើ​ធាតុ​ចូល​ ដែល​អាច​បែងចែក​បាន​ចំពោះ​ ការ​ផ្គត់ផ្គង់​ជាប់​អាករ​ប៉ុណ្ណោះ​។

លោក​/លោកស្រី​ត្រូវ​ដាក់​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម​ជូន​ អគ្គនាយក​ដ្ឋាន​ ពន្ធដារ​ឱ្យ​បាន​ទៀងទាត់​ ហើយនិង​កាន់​រក្សា​បញ្ជី​កា​គណនេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​មន្រ្តី​ អគ្គនាយក​ដ្ឋាន​ ពន្ធដារ​ត្រួតពិនិត្យ​នៅ​គ្រប់ពេលវេលា​។

ប្រសិនបើ​លោក​/លោកស្រី​សម្រេច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ ត្រូវ​ភ្ជាប់​មក​ជាមួយ​និង​ទម្រង់​ពាក្យ​ ស្នើសុំ​នូវ​លិខិត​ពន្យល់​អំពី​ចរិត​នៃ​អាជីវកម្ម​របស់​លោក​/លោកស្រី​ និង​មូល​ ហេតុ​ដែល​លោក​/លោកស្រី​មាន​ បំណង​ចុះបញ្ជី​ព្រមទាំង​ចុះ​កាលបរិច្ឆេទ​នៃ​ការ​ស្នើសុំ​ចុះបញ្ជី​ផង​។

ប្រសិនបើ​លោក​/លោកស្រី​ពុំ​មានបំណង​ចុះបញ្ជី​ក្នុង​ពេល​បច្ចុប្បន្ន​ទេ​ លោក​/លោកស្រី​ត្រូវ​បញ្ជាក់​ហេតុផល​។

ប្រសិនបើ​លោក​/លោកស្រី​ត្រូវ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ លោក​/លោកស្រី​ស្ថិត​ក្នុង​លក្ខណៈ​ជា​បុគ្គល​ចុះបញ្ជី​ក្នុង​ រយៈពេល២ឆ្នាំ​ដោយ​មិន​គិត​ពី​តម្លៃ​នៃ​ផលរបរ​ជាប់​អាករ​នៃ​អាជីវកម្ម​របស់​លោក​/លោកស្រី​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here