ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធមូលដ្ឋានព័ត៌មានសុរិយោដីថ្មី នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ (ដ.ន.ស.ស.)។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកគិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្ទេរទិន្នន័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋានព័ត៌មានសុរិយោដីថ្មីជាផ្លូវការនៅមន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ។








