មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់នឹងរៀបចំដំណើរទេសចរណ៍ផ្សងព្រេងដ៏រំភើបមួយឡើង “ភ្នំតាក្រហម ក”

0

ដោយៈ និស្ស័យ

    ពោធិ៍សាត់ៈ ជាព័ត៌មានដ៏រំភើបមួយ សម្រាប់អ្នកចូលចិងត្តទេសច​រណ៍បែបផ្សងព្រេង ដោយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ដំណើរ ទេសចរណ៍ផ្សងព្រេងឡើង “ភ្នំតាក្រហម ក”។

ភ្នំនេះ ស្ថិតនៅសហគមន៍រាំងខ្វាវ​ ឃុំសន្ទ្រែ​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ដែលដំណើរផ្សងព្រងនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី៥-៦-៧​ ខែធ្នូ​ ឆ្នាំ២០២៥ ដោយចេញដំណើរពីសហគមន៍រាំខ្វាវ។

យោងតាមការជូនដំណឹងរបស់ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា បើភ្ញៀវទេសចរមានបំណងចង់ចូលរួមដំណើរផ្សងព្រេងនេះ​ សូមធ្វើការទំនាក់ទំនងសាក​សួរព័ត៌មានបន្ថែមមកកាន់លេខទូរស័ព្ទ​ 088 510 6352។

ភ្នំខ្វាវ ហៅភ្នំតាក្រហមក មានទីតាំងក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់។ កំពូលភ្នំខ្វាវ ឬភ្នំលោកតាក្រហមក ដែលមានកម្ពស់១,២០០ម៉ែត្រ អណ្ដូងត្រាំស្បែកគង់ និងទឹកហូរស្ទឹងសេនាធិការ យ៉ាងស្រស់ស្អាត។

ដើម្បីធ្វើដំណើរទៅលេងភ្នំខ្វាវ ហៅភ្នំតាក្រហមកនេះ អ្នកទេស​ចរណ៍ អាចមានជ្រើសរើសផ្លូវធ្វើដំណើរចំនួនបីផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់ (ច្រកល្អៀង) ដែលមានចម្ងាយផ្លូវប្រវែងប្រហែល៣០គីឡូម៉ែត្រ។ ផ្លូវទី២ ចូលតាមព្រងឹលស្រុកភ្នំក្រវាញ ដែលមានចម្ងាយប្រហែល៤៧គីឡូម៉ែត្រ និងផ្លូវទី៣ ចូលតាមក្លោងទ្វាវត្តកណ្ដាល (ទីរួមស្រុកក្រវាញ) កាត់តាមភូមិមុលដែលមានប្រវែង៣៧គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here