ដោយ៖ សហការី
ភ្នំពេញ៖ នៅថ្ងៃទី 15 វិច្ឆិកា 2025 ក្នុងសន្និសីទ NAR នៅទីក្រុង Houston ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យអចលនទ្រព្យអន្តរជាតិ។
អនុស្សរណៈនេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរអាជីវកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការចែករំលែកចំណេះដឹងទីផ្សារ និងបង្កើតឱកាសថ្មីសម្រាប់សមាជិករបស់សមាគមទាំងពីរ។
ការចុះហត្ថលេខាតំណាងដោយលោក Hiroaki Imanaka នាយកប្រតិបត្តិ JARECO និងលោក វ៉ា វីរៈ ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគម CVEA ជាតំណាងឱ្យឧកញ៉ា សន សៀប ប្រធានសមាគម CVEA។កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។







