ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនKhmer Real Estate លោកឧកញ៉ាបណ្ឌិតគីម ហាងបានប្រកាសស្វែងរកអ្នកមានបេះដូង និងចង់សហការ អាចពីភាក្សាគ្នាដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន សាលារៀនតម្លៃសមរម្យនៅតាមបណ្តាខេត្ត។
លោកឧកញ៉ាបណ្ឌិតបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៣ វិច្ឆិកាថា គ្រប់គំរោងសង់ផ្ទះតម្លៃ២ម៉ឺន ដល់៣ម៉ឺនដុល្លារ ចាប់ពី១ពាន់ផ្ទះឡើងទៅ នៅតាមទីរួមខេត្ត គឺសុទ្ធតែមានទុកដីសម្រាប់សាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងលេងកីឡាចំរុះ ដើម្បីប្រយោជន៍សហគមន៍។
លោកបន្តថា ជាសាលារៀនបែបសហគមន៍ ដែលមានបង្រៀនភាសាខ្មែរ អង់គ្លេស ចិន កុំព្យូទ័រ និងកីឡា ថ្លៃសិក្សាប្រចាំឆ្នាំ$500 ដោយបង្រៀនភាសាខ្មែរ ៣ម៉ោង ភាសាអង់គ្លេស ១ម៉ោង ភាសាចិន ១ម៉ោង និងកុំព្យូទ័រ ឬកីឡា ១ម៉ោង សរុប៦ម៉ោងប្រចាំថ្ងៃ ពីថ្ងៃចន្ទ័ ដល់ថ្ងៃសៅរ៌ជាគំរោង ដែលលោកកំពុងផ្តោតជាចម្បង។
លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា “ខ្ញុំបាទគីម ហ៊ាង ជាអ្នកចេញថ្លៃដី និងសាងសង់បន្ទប់សិក្សា៣០បន្ទប់ ហើយបើមានបញ្ញាវ័ន្តកម្ពុជារូបណា ដែលមានបេះដូងជាអ្នកសិក្សា ហើយចាប់អារម្មណ៌ អាចមកពិភាក្សា និងសហការគ្នាបាន”៕






