ដំណឹងល្អ​៖ ក្រុង​ព្រះសីហនុ​ចាប់ផ្តើម​ទំលាក់​ខ្សែកាប​អុបទិក​ពីលើ​អាកាស​មក​កប់​ក្រោម​ដី​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ សម្រេច​អោយ​កាត់​ទំលាក់​ខ្សែកាប​អុបទិក​សំពីងសំពោង​តាម​ដងផ្លូវ​ចេញ​ ដោយ​ដាក់​កប់​ក្រោម​ដី​ជំនួស​វិញ​ ដើម្បី​រក្សា​សោភ័ណភាព​ទីក្រុង​។

លោក​ ម៉ាង​ ស៊ី​ណេត​ អភិបាលរងខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ជំនាញ​ពាក់​ពន្ធ័​ និង​ប្រតិបត្តិ​ករ​ខ្សែកាប​ជាច្រើន​ក្រុមហ៊ុន​ នៅ​ថ្ងៃទី៨ឧសភា២០១៩ថា​ នៅ​ថ្ងៃទី៣​ ខែមិថុនា​ឆ្នាំ២០១៩ខាងមុខនេះ​ មន្រ្តី​ជំនាញ​ពាក់​ព័ន្ឋ ត្រូវតែ​កាត់​ទំលាក់​ខ្សែកាប​លើ​អាកាស​នៅ​តាម​ដងផ្លូវ​សំ​ខាន់​ៗចំនួន៨ខ្សែ​ ដើម្បី​ធានា​សោ​ភណ្ឌ​ភាព​ក្រុង​។

លោក​បញ្ជាក់​ថា​ “ខ្សែ​កាប​អ៉ីន​ធឺ​ណែ​តបច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ចង​ព្យួរ​យ៉ាង​រយីងរយោង​នៅ​តាម​បង្គោល​ភ្លើង​តាម​ដងផ្លូវ​”។

កន្លងមក​រដ្ឋបាល​ខេត្ត​ និង​ក្រុមហ៊ុន​ស៊ី​ហ្វុ​ក តម្រូវ​អោយ​កាត់​ទំលាក់​មក​កប់​ក្រោម​ដី​វិញ​ដែរ​តែ​ត្រូវ​បាន​ខកខាន​ទៅវិញ​។

លោក​ សោ​ លីម​ ប្រធាន​អគ្គីស​នី​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា​ ខ្សែកាប​ណា​ដែល​បំពាក់​ដោយ​គ្មាន​កិច្ចសន្យា​ជួល​ត្រឹមត្រូវ​ និង​ខុស​លក្ខណៈ​បច្ចេកទេស​ នឹង​ត្រូវ​កាត់​ទំលាក់​ចេញ​ទាំងអស់​ ដោយ​មិន​អោយ​នៅ​អនាធិបតេយ្យ​ទៀត​ឡើយ​។

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ និង​និយោជិត​ នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ផ្តល់​ជាម​តិ​ណែនាំ​ និង​សំណូមពរ​មួយចំនួន​ដល់​អាជ្ញាធរ​ខេត្ត​ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាងណា​ ឲ្យ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្លាយទៅជា​ខេត្ត​មួយ​ ដែល​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ រួម​ជាមួយនឹង​ភ្ញៀវ​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ផ្សេង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here