ដោយៈ ម៉ាណា
ភ្នំពេញៈ ប្រសិនបើអ្នកកំពុងរៀបចំផែនការវិនិយោគ អចលនទ្រព្យនៅកម្ពុជា នៅឆ្នាំ2026 តើលោក អ្នកនឹងផ្តោតលើអ្វីជាអាទិភាព?។
អ្នកវិភាគនានាបានលើកឡើងថា មានប្រភេទអចលនទ្រព្យមួយចំនួន នៅតែមានសក្តានុពលសម្រាប់ការវិនិយោគ នាឆ្នាំ២០២៦ខាងមុខ រួមមាន៖

ទី1. ទិញ ឬជួលដី/សម្ភារៈនៅជិតតំបន់សេដ្ឋកិច្ចពិសេស ឬច្រករបៀងដឹកជញ្ជូន សម្រាប់ការប្រើប្រាស់ឧស្សាហកម្ម/ ភស្តុភារកម្ម ដើម្បីបម្រើដល់ការផលិត និងអាជីវកម្ម ដែលផ្តោតលើការនាំចេញ។
ទី២. អ្នកអភិវឌ្ឍន៍គួរផ្តោតលើការអភិវឌ្ឍ ឬទិញលំនៅដ្ឋានកម្រិតមធ្យម (ខុនដូ ឬអាផាតមិន) ដែលផ្តោតលើវណ្ណៈកណ្តាលក្នុងស្រុក ឬកម្មករ ជាពិសេសនៅជិតតំបន់ឧស្សាហកម្ម ឬសង្កាត់ដែលកំពុងរីកចម្រើន នៅក្នុងទីក្រុងភ្នំពេញ ឬទីក្រុងបន្ទាប់បន្សំ។
ទី៣. ពិចារណាលើការអភិវឌ្ឍចម្រុះ (លំនៅដ្ឋាន ជួល និងពាណិជ្ជកម្ម) ដើម្បីចែកចាយហានិភ័យ និងទាញយកអត្ថប្រយោជន៍ទាំងតម្រូវការលំនៅដ្ឋាន និងប្រាក់ចំណូលពីការជួល និងទី៤ ប្រសិនបើ មានអារម្មណ៍ស្រួល ជាមួយនឹងវដ្តប្រែប្រួលជាច្រើន វិនិយោគិនគួរផ្តោតលើអចលនទ្រព្យ ដែលភ្ជាប់ជាមួយសណ្ឋាគារ សេវាកម្មបដិសណ្ឋារកិច្ច នៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ (ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងល្អ)៕