ក្រសួងកែសម្រួលសេចក្តីប្រេកាសលើគោលការណ៍ណែនាំគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកសាន វណ្ណទី បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងប្រកាសស្តីពី “ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេស សម្រាប់គ្រប់​គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ”។

កិច្ចប្រជុំនេះ មានការចូលរួម ពីថ្នាក់ដឹកនាំ និងតំណាង អគ្គនាយកដ្ឋានជំនាញ និងមន្រ្តីបច្ចកទេស នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានសរុបចំនួន៥២រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសជាធាតុបន្ថែម ឱ្យបានគ្រប់ជ្រុងជ្រោយ ធានាថាគោលការណ៍ណែនាំបច្ចេកទេស នេះនឹងផ្តល់ផលប្រយោជន៍ ដោយផ្ទាល់ដល់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងភាពជាម្ចាស់លើការគ្រប់គ្រងអាជីវកម្ម របស់ខ្លួន ព្រមទាំងចូលរួម ក្នុងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធន ធានធម្មជាតិប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here