ដោយៈ ម៉ាណា
ព្រះសីហនុៈ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុង “កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីដោះស្រាយសំណង់មិនរៀបរយ ក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័ត ក្រុងព្រះសីហនុមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ”។
-->
ពិធីនេះធ្វើឡើងក្រោមអធិបតីភា លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានលើកឡើងថា សូមពុកម៉ែ បងប្អូន ចូលរួមសហការ ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័ត ក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្តង់ដាថ្នាក់តំបន់ និងអន្តរជាតិ សម្រួលដល់ការដឹកជញ្ជូនបានងាយស្រួល តម្លៃថោក ទាក់ទាញវិនិយោគិនមកវិនិយោគកាន់តែច្រើន ដែលជាកត្តាពង្រឹងខឿនសេដ្ឋកិច្ចខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូល នាំទៅរកភាពឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន ស្របពេលកម្ពុជាបាន និងកំពុងប្រឈមនឹងការឈ្លានពានជាបន្តបន្ទាប់ ព្រមទាំងបញ្ហាវិបត្តិសកលផងដែរ៕
