ដោយៈ ម៉ាណា
ព្រះសីហនុៈ វិស័យបដិសណ្ឋារកិច្ចនៅខេត្តព្រះសីហនុ បន្តរីកចម្រើនជាមួយសញ្ញាវិជ្ជមាន នៃការមកដល់របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ឆ្លើយតបនឹងតម្រូវការបន្ទប់ស្នាក់នៅបែបប្រណីត សណ្ឋាគារថ្នាក់ផ្កាយប្រាំ Huanhai Platinum International ឬហៅសណ្ឋាគារ (ហ័នហាយប៉ឡាយ២) ថ្ងៃ២៦ ខែមករា ឆ្នាំ២០២៦នេះ។
គម្រោងសណ្ឋាគារថ្នាក់ផ្កាយប្រាំ Huanhai Platinum International សាងសង់ដោយក្រុមហ៊ុន “HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៦៨លានដុល្លារអាម៉េរិក។

គម្រោងវិនិយោគដ៏ធំសម្បើមនេះ នឹងបន្ថែមការផ្គត់ផ្គង់ដល់ទីផ្សារសណ្ឋាគារចំនួន៩៥៧បន្ទប់ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន១៤៥៥កន្លែងផងដែរ។
ទីតាំងសណ្ឋាគារនេះ ស្ថិតនៅបណ្ដោយវិថីឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕






