ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានចាត់ទុកក្រុងសៀមរាប គឺជាទីក្រុងបេតិកភណ្ឌពិភពលោកអង្គរ ដែលទាមទារឱ្យមានការគិតគូរ រៀបចំផែនការអភិវឌ្ឍន៍ឱ្យបានម៉ត់ចត់។
កិច្ចប្រជុំនេះដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ផែនការមេនៃការរៀបចំក្រុងសៀមរាប ដូចជា ការកំណត់ទីតាំងប្រវត្តិសាស្ត្រ ការរៀបចំសួនច្បារ ការរៀបចំអគារជាដើម ត្រូវមានការចូលរួមនិងមានការឯកភាពគ្នា ដើម្បីរក្សាបាននូវគុណតម្លៃ ហើយជាការផ្សារភ្ជាប់ ទៅនឹងបេតិកភណ្ឌពិភពលោក ដែលអគារ រចនាបថអគាររៀបចំយ៉ាងណា ឱ្យផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងតម្រូវការរបស់មនុស្ស៕








