ច្បាស់ការណ៍ហើយ! ជប៉ុនបាននិងកំពុងសិក្សាសាងសង់ស្ពានថ្មីមួយតភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់ក្រុងអរិយក្សត្រ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គម្រោងស្ថាបនាសាងសង់​ស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ នៃរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់ក្រុងអរិយក្សត្រ ខេត្តកណ្តាល បាននិងកំពុងសិក្សាដោយអ្នកជំនាញអន្តរជាតិនៃអង្គការJICA។

គម្រោងស្ថាបនាសាងសង់ស្ពានបេតុង ខ្សែកាបតភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ក្រុងអរិយក្សត្រ (ស្ពានក្ដីតាកុយ-អរិយក្សត្រ) គ្រោង​សាងសង់ដោយមិត្តជប៉ុន ដែលអតីតនាយករដ្ឋមន្រ្តី នៃកម្ពុជាសម្តេចតេជោហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ស្នើសុំភាគីជប៉ុន (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(OCG) ជួយសិក្សា ពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព និងផ្តល់ជំនួយតាំងពីអំឡុងឆ្នាំ២០១៩មកម៉្លេះ តែដោយសារតំបន់នោះ មិនទាន់មានការអភិវឌ្ឍន៍នៃទីក្រុងរណប របស់អ្នកឧកញ៉ាឃុនសៀរ ទើបស្ពាននេះបានក្រសួងទុកសិន។

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំជាមួយភាគីជប៉ុនជាច្រើនលើករួចហើយ លើគំរោងសាងសង់ស្ពាននេះ និងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ១។

ជាមួយគ្នានេះ ក្រុមហ៊ុនOCIC និងអ្នកអភិវឌ្ឍន៍គំរោងMekong Quay នៅទីក្រុងអរិយក្សត្រ ក៏បានចាប់ផ្តើមសិក្សាសាងសង់ស្ពានយោងដោយខ្សែកាបថ្មីមួយផងដែរ។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យក្រុមការងា​រ បច្ចេកទេសសិក្សាប្លង់លម្អិតឡើងវិញ មុនប្រ​កាសសម្ពោធបើក ការដ្ឋានសាងសង់ជាផ្លូវការនាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here