ការដ្ឋានសំណង់អគារនៅក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ
ដោយ វុត្ថា
ភ្នំពេញៈ ពន្ធលើអចលនទ្រព្យ tax on real property គឺជាពន្ធផ្ទាល់ direct tax អនុវត្ដលើអចលនទ្រព្យ។ ពន្ធលើអចលនទ្រព្យនេះ tax on real property ជាប្រភេទពន្ធផ្ទាល់ ដែលប្រមូលលើអចលនទ្រព្យ ដូចជា ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ។
ពន្ធនេះត្រូវបានចាត់ទុកថាជាពន្ធផ្ទាល់ ពីព្រោះកម្មសិទ្ធិករនៃអចលនទ្រព្យ ជាអ្នកមានកាតព្វកិច្ចត្រូវបង់ពន្ធលើទ្រព្យសម្បត្ដិរបស់ខ្លួន ដោយមិនមានឆ្លងកាត់ប្រតិបត្ដិការនៃការប្រើប្រាស់ទំនិញ ឬសេវាកម្មអ្វីឡើយ។
-->
យោងតាមឯកសាររបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ឋដាបានបង្ហាញថា ពន្ធលើអចលនទ្រព្យ tax on real property ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០។ យោងតាមមាត្រា១៦នៃច្បាប់នេះបទបញ្ញត្ដិស្ដីពី វិធាន និងនីតិវិធីសារពើពន្ធ ដែលមានចែងនៅក្នុងជំពូកទី៥នៃច្បាប់ស្ដីពី សារពើពន្ធ law on taxation (LOT) ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងច្បាប់វិសោធនកម្មនៃច្បាប់ ស្ដីពីសារពើពន្ធ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០០៣ និងបទបញ្ញត្ដិស្ដីពី ពន្ធដារដែលពាក់ព័ន្ធ ត្រូវយកមកអនុវត្ដចំពោះពន្ធលើអចលនទ្រព្យនេះ លើកលែងតែ មានការកំណត់ផ្សេង ដែលមានចែងក្នុងបទបញ្ញត្ដិនៃជំពូកនេះ។
បន្ថែមពីលើនេះ ដើម្បីសម្រេចបានការប្រមូល ពន្ធលើអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតលិខិតបទដ្ឋានគតិយុត្ដមួយចំនួនទៀតដែលមាន ជាអាទX ។
– ប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ
– ប្រកាសលេខ ៤៩៤ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការវាយតម្លៃ អចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ។
– ប្រកាសលេខ ៣៧១ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១១ ស្ដីពីតម្លៃគិតពន្ធលើអចលនទ្រព្យ។
– ប្រកាសលេខ ៥២៥ សហវ.អពដ.ប្រក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ ស្ដីពីអត្រាប្ដូរប្រាក់សម្រាប់ពន្ធ លើអចលនទ្រព្យក្នុងឆ្នាំ២០១១។
– សេចក្ដីជូនដំណឹងលេខ ០០៦ សហវ.អពដ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ ស្ដីពីការអនុវត្ដកាប្រមូល ពន្ធលើអចលនទ្រព្យ។
– សេចក្ដីជូនដំណឹងលេខ ០២៣ សហវ.អពដ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ ស្ដីពីការពន្យាពេលការបង់ ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១១។
– សេចក្ដីជូនដំណឹងលេខ ០២០ សហវ.អពដ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ស្ដីពីការរំលឹកការបង់ពន្ធលើ អចលនទ្រព្យសម្រាប់ឆ្នាំ ២០១១។
ដី សំដៅដល់ ដីគ្មានសំណង់ និង/ឬ ដីមានសំណង់។ ផ្ទះ សំដៅដល់ ទីកន្លែងសម្រាប់ស្នាក់នៅ។ អគារនិង សំណង់ផ្សេងៗ សំដៅដល់ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដី ទោះមានឬគ្មានជញ្ជាំង ឬ ដំបូលក៏ ដោយ មានជាអាទX សណ្ឋាគារ អផាតមែន ខុនដូ ការិយាល័យ រោងចក្រ ឃ្លាំង ផ្សារទំនើប សំណង់អគារឧស្សាហកម្ម ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គីសនី ព្រលានយន្ដហោះ កំពង់ផែ ចំណតរថយន្ដ។
ពន្ធលើអចលនទ្រព្យនេះ tax on real property ត្រូវបានប្រមូលដោយរដ្ឋបាលសារពើពន្ធ និងបង់ចូលគណនីទោលនៃរតនាគារជាតិ ដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ដ-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់) សម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕