ខេត្តរតនគិរី​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​កាន់តែ​ច្រើន​

0
ទិដ្ឋភាពបឹងយក្សឡោមពីលើ​អាកាស។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ខេត្ត​រតន​គិ​រីៈ​ ​ខេត្តរតនគិរី​បាន​នឹង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ មក​កម្សាន្ត​កើនឡើង​ច្រើន​ ក្នុង​ឱកាស​ឈប់សម្រាក​រយៈពេល​ពី​ថ្ងៃទី១១​-១៥​ នៃ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ដោយ​ខេត្ត​នេះ​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-អន្តរជាតិ​ចំនួន១៦​,៥២៣នាក់​។

ភ្ញៀវទេសចរណ៍មកកម្សាន្ត​នៅ​បឹងយក្សឡោម។ រូបថត៖ សហការី

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ លោក​ង៉ែត​ ពិ​ទូ​បាន​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៥​ ខែឧសភា​ឆ្នាំ២០១៩ថា​ក្នុង​ឱកាស​ឈប់សម្រាក​ រយៈពេល៥ថ្ងៃ​ គឺ​ពី​ថ្ងៃទី១១ដល់១៥​ ខែឧសភា​ឆ្នាំ២០១៩​ នៃ​ពិធីបុណ្យ​ចម្រើន​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខេត្តរតនគិរី​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ចំនួន ១៦​,៥២៣នាក់​។

លោក​បន្ត​ថា​ តាម​រមណីយដ្ឋាន​សំ​ខាន់​ៗ ក្នុង​ខេត្តរតនគិរី​ ចាប់ពី​ថ្ងៃទី១១​ ដល់​ថ្ងៃទី១៥ខែឧសភា​ឆ្នាំ២០១៩ខេត្ត​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប១៦​,៥២៣នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន១៥​,៩១៦​ នាក់​ ភ្ញៀវ​អន្តរជាតិ៦០៧នាក់​។

លោក​បន្ថែម​ថា​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ មានការ​កើនឡើង៣.០២​% ខណៈ​ដែល​ឆ្នាំ២០១៨ មាន​ចំនួន១៦​,០៣៨នាក់​តែប៉ុណ្ណោះ​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មានការ​កើនឡើង២.៩២​% និង​ភ្ញៀវ​អន្តរជាតិ​មានការ​កើនឡើង៥.៧៤​%។

រថយន្តរបស់ភ្ញៀវទេសចរណ៍មកកម្សាន្ត​នៅ​បឹងយក្សឡោម។ រូបថត៖ សហការី

លោក​ង៉ែត​ ពិ​ទូ​បាន​បន្ត​ថា​ មាន​រមណីយដ្ឋាន​សំ​ខាន់​ៗ ដែល​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​ច្រើនជាង​គេ​មាន​ ដូចជា​ រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​ បឹង​លំ​គុដ​ ទឹកធ្លាក់៧ជាន់​អូរ​សិន​លែ​ ទឹកជ្រោះ​កាចាញ​ និង​ទឹកធ្លាក់​ចាអ៊ុង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here