ដោយៈ គង់ សូរិយា
សៀមរាបៈ អបអរសាទរខេត្តសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតទី៥ នៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីភាពល្បីល្បាញ និងតម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាលើឆាកអន្តរជាតិ។
យោងតាមការបង្ហោះរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ កុម្ភៈនេះបានឲ្យដឹងថា ការទទួលស្គាល់នេះ ជាភស្តុតាងបង្ហាញថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញ ដែលផ្តល់បទពិសោធន៍ដ៏ល្អឯក និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក។
ប្រភព៖ TripAdvisor

Congratulations to Siem Reap Province for being selected as the 5th Best Cultural Destination in Asia for 2026, highlighting Cambodia’s global recognition and its remarkable cultural heritage value on the international stage.
This recognition is clear evidence that Siem Reap Province is a renowned cultural and historical tourism destination, offering exceptional experiences and unforgettable memories to visitors from all around the world.






