ក្រុមការងារកោះរ៉ុងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ឋទូរគមនាគមន៍ដើម្បីងាយស្រួលប្រើប្រាស់ ស្របពេលកោះនេះកំពុងទាក់ទាញទេសចរណ៍

0

ដោយៈ ម៉ាលីនណា

    ព្រះសីហនុៈ ស្របនឹងកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងនៅក្រុងកោះរ៉ុង ក្រុមការងាររដ្ឋាភិបាលបាននិងកំពូងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងបណ្តាញទូរគមនាគមន៍។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសរសេរលើបណ្តាញទំនាក់ទំនង​សង្គមរបស់ខ្លួនថា លោក គិត ច័ន្ទគ្រឹស្នា ប្រធានក្រុមការងារកោះរ៉ុង មកពិនិត្យលើកិច្ចការងារមួយចំនួនដូចជា ១ ការស្នើសុំគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន។ ២ ការជួសជុលផ្លូវមួយខ្សែប្រវែង ៨០០ម៉ែត្រ ស្ថិតនៅក្នុងសហគមន៍អេកូទេសចរណ៍ ព្រែកកោងកាង ដែលបានបញ្ចប់រួចរាល់ជាស្ថាពរ។

៣ ពិនិត្យវឌ្ឍនភាពការសាងសង់ បង្គោលអង់តែនសេវាទូរសព្ទចំនួន ៥ទីតាំងលើកោះរ៉ុង ដែលក្នុងនោះ បង្គោលអង់តែនចំនួន៣បានដំឡើងរួចរាល់។

៤ ដោយឡែក បង្គោលអង់តែនចំនួន២ ផ្សេងទៀត គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការជាបន្តបន្ទាប់បន្ថែម ដើម្បីធានាបាននូវការផ្គត់ផ្គង់សេវាទូរសព្ទទូទាំងក្រុងកោះរ៉ុង នាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ក៏បានជួបពិភាក្សាអ្នកវិនិយោគសណ្ឋាគារ នៅទីក្រុងកោះរ៉ុង ដើម្បីលើកឡើងនូវដំណោះស្រាយ និងបញ្ហាប្រឈម ពិសេសរកវិធីសាស្រ្ត ទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចនានា ឲ្យបានច្រើនថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here