តើន​រណា​ជាម​ហា​សេដ្ឋី​ស្បែក​ខ្មៅ​មាន​លុយ​ច្រើនជាង​គេ​នៅ​អាហ្វ្រិក​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ​ទស្សនាវដ្តី​ដ៏​ល្បី​របស់​អាមេរិក​ FORBES​ នៅតែ​ចាត់ទុក​លោក​ Aliko​ Dangote​ ជាម​ហា​សេដ្ឋី​ស្បែក​ខ្មៅ​ ដែល​មាន​លុយ​ច្រើនជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​នៅក្នុង​បញ្ជី​របស់​ខ្លួន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ក្នុងចំណោម​មហាសេដ្ឋី​ស្បែក​ខ្មៅ​ ១៣រូប​ ក្នុង​ប្រទេស​អាហ្វ្រិក​។

លោក​ Aliko​ Dangote​ កើត​នៅក្នុង​ឆ្នាំ១៩៥៧​ ជា​អ្នកជំនួញ​ អ្នក​វិយោគ​និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Dangote​ Group​ របស់​ប្រទេស​នីហ្សេរីយ៉ា​តំបន់​អាហ្រ្វិក​។ កាលពី​ខែមីនា​ ដើមឆ្នាំ​ ២០១៩​ ទស្សនាវដ្តី​ Forbes​ បាន​ប៉ាន់ប្រមាណ​ថា​ លោក​ Aloko​ មាន​លុយ​ ១០.៦​ ពាន់​លាន​ដុល្លារ​អាមេរិក​។

មហាសេដ្ឋី​ស្បែក​ខ្មៅ​រូប​នេះ​ បាន​ជាប់លេខ​រៀង​ទី១០០​ នៅក្នុង​ភិ​ពភលោ​កនៃ​បញ្ជី​របស់​ទស្សនាវដ្តី​សារព័ត៌មាន​ Forbes​ និង​មាន​លុយ​ច្រើន​បំផុត​នៅក្នុង​តំបន់​អាហ្វ្រិក​ ហើយក៏​បាន​ជាប់​នៅក្នុង​ចំណាត់ថ្នាក់​លេខរៀង​ទី២៣​ ក្នុង​តារាង​ ឆ្នាំ២០១៤​ នៃ​អ្នក​ដែល​លុយ​ច្រើនជាង​គេ​បំផុង​នៅក្នុង​ពិភពលោក​។

លុយ​របស់​សេដ្ឋី​ស្បែក​ខ្មៅ​រូប​នេះ​ ច្រើនជាង​មហាសេដ្ឋី​របស់​ប្រទេស​ Saudi​-Ethiopian​ លោក​ Mohammed​ Hussein​ Al​ Amoudi​ កាលពី​ឆ្នាំ២០១៣​ ដែល​មាន​លុយ​ប្រហែល២.៦ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​បាន​ក្លាយជា​អ្នកមាន​លុយ​ច្រើនជាង​គេ​បំផុត​នៅក្នុង​តំបន់​អាហ្វ្រិក​។

លោក​ Aliko​ Dangote​ គឺជា​ជនជាតិ​ភាគ​តិ​ចមូ​ស្លី​ម Hausa​ មក​ពីរ​ដ្ឋ​ Kano​ ​; លោក​ស្ថិត​ក្នុង​ត្រកូល​អ្នកមាន​ជន​ជា​តិ​មូស្លី​មក្នុង​តំបន់​អាហ្វ្រិក​ ដែល​ជីតា​របស់​គាត់​ក៏​ជា​អ្នកមាន​ម្នាក់​ផង​ដែរ​គឺ​លោក​ Alhassan​ Dantata​ ។ លោក​បាន​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ជំនួញ​ និង​រដ្ឋ​បា​លយ​ ពីសា​កល​វិទ្យាល័យ​ Al​-Azhar​ University​ ។

លោក​បាន​និយាយ​ថា​ “ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើជំនួញ​ ដោយ​លក់​ស្ក​គ្រាប់​តាំងពី​លោក​រៀន​ នៅក្នុង​សាលារៀន​មក​ម្លេះ​ ដោយ​កាលពី​ពេលនោះ​គឺ​លក់​ គ្រាន់តែ​ចង់បាន​លុយ​ចាយ​ប៉ុណ្ណោះ​”។

ក្រុមហ៊ុន​ Dangote​ Group​ ត្រូវ​បាន​បង្កើត​ឡើង​ ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តូច​មួយ​នៅ​ឆ្នាំ១៩៧៧​ ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​ក៏បាន​ផ្លាស់​ប្តូរ​ទៅ​តំបន់​ Lagos​ ដើម្បី​ពង្រីក​ក្រុមហ៊ុន​ឲ្យបាន​ទំ​លំ​ទូលាយ​។ សព្វថ្ងៃ​នេះ​ វា​ជា​ក្រុមហ៊ុន​មាន​លុយរាប់​ពាន់​លាន​ ដែល​មាន​ប្រតិបត្តិ​ការ​ជាច្រើន​នៅក្នុង​ប្រទេស​បេ​នីន​ ប្រទេស​ហ្គាណា​ ប្រទេស​នីហ្សេរីយ៉ា​ និង​ប្រទេស​តូហ្គោ​។

លោក​ Dangote​ ក៏បាន​ពង្រីក​អាជីវកម្ម​ ទៅលើ​ការកែច្នៃ​ម្ហូបអាហារ​ ការផលិត​ស៊ីម៉ងត៍​ និង​ការ​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​។

ក្រុមហ៊ុន​ Dangote​ Group​ ក៏បាន​គ្រប់គ្រង​ទីផ្សារ​ស្ករ​នៅ​ប្រទេស​នីហ្សេរីយ៉ា​ និង​ជា​អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​ដល់​ក្រុមហ៊ុន​ភេសជ្ជៈ​ស្រា​បៀរ​ និង​អ្នក​ផលិត​គ្រឿងស្រវឹង​។ ក្រុមហ៊ុន​ Dangote​ Group​ បាន​ក្លាយជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​ ដែល​ជា​ក្រុម​ឧស្សាហកម្ម​ធំ​បំផុត​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​ រួមមាន​ក្រុមហ៊ុន​ Dangote​ Sugar​ Refinery​, Dangote​ Cement​ និង​ Dangote​ Flour​៕

LEAVE A REPLY

Please enter your comment!
Please enter your name here