ដោយៈ ម៉ាណា
ម៉ាឡេស៊ីៈ មហាសេដ្ឋីកំពូលទាំង៥ នៅប្រទេសម៉ាឡេស៊ីទំនងជាមិនផ្លាស់ប្តូរមុខនោះឡើយ សម្រាប់ឆ្នាំ២០២៦នេះ។
តើអ្នកណាជាកំពូលមហាសេដ្ឋីទាំងនោះ? ពួកគេមានទ្រព្បសម្បត្តិច្រើនបែបណា?។
១.លោកRobert Kuok
មហាសេដ្ឋីរូបនេះ បានវិនិយោគលើវិស័យជាច្រើនរួមមាន អចលនទ្រព្យ សណ្ឋាគារ ការដឹកជញ្ជូន ប្រេងដូងជាដើម។
លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៤,២ ពាន់លានដុល្លារអាមេរិក (៥៥ ពាន់លានរីងហ្គីត + ពាន់លាន)។
លោកជាម្ចាស់អាជីវកម្មឈ្មោះKuok Group ដែលរួមបញ្ចូលនូវសណ្ឋាគារ អចលនទ្រព្យ ប្រេងដូង ការដឹកជញ្ជូន។
មហាសេដ្ឋីរូបនេះ ត្រូវបានគេស្គាល់ថាជា “ស្តេចស្ករនៃអាស៊ី” ហើយលោកនៅតែជាជនជាតិម៉ាឡេស៊ី ដែលមានជាងគេបំផុតលំដាប់ទី១ ក្នុងឆ្នាំ ២០២៦។
ទ្រព្យសម្បត្តិរបស់គាត់ភាគច្រើន បានមកពីឧស្សាហកម្មសណ្ឋាគារ Shangri-La អចលនទ្រព្យ និងទំនិញ។

២. លោកQuek Leng Chan
លំដាប់លេខេរៀងទី២ បានទៅលើមហាសេដ្ឋីខាងលើនេះ ដែលលោកមានទ្រព្យសម្បត្តិសុទ្ធ៧,៦ ពាន់លានដុល្លារអាមេរិក។
លោកជាម្ចាស់ក្រុមហ៊ុន Hong Leong Group (ធនាគារ អចលនទ្រព្យ ផលិតកម្ម)។
លោកក៏ជាមហាសេដ្ឋីធនាគារ និងអចលនទ្រព្យដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។

៣. លោក Lee Thiam Wah
មហាសេដ្ឋីលំដាប់លេខរៀងទី៣នេះ មានទ្រព្យសម្បត្តិសុទ្ធ ៦,៨ ទៅ៧,១ ពាន់លានដុល្លារអាមេរិក។
លោកជាម្ចាស់អាជីវកម្ម ខ្សែសង្វាក់លក់រាយ 99 Speedmart
និងជាមហាសេដ្ឋី ដែលមានការរីកចម្រើនលឿនបំផុតម្នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។

៤. លោកKoon Poh Keong (Press Metal)
មហាសេដ្ឋីលំដាប់ទី៤នេះ ទ្រព្យសម្បត្តិសុទ្ធចន្លោះពី៦,៨ ទៅ៦,៩ ពាន់លានដុល្លារអាមេរិក។
លោកមានឧស្សាហកម្ម៖ ការផលិតអាលុយមីញ៉ូម (អ្នកនាំចេញសកល)។

៥. លោកJeffrey Cheah (Sunway Group)
មហាសេដ្ឋីលំដាប់ទី៥នេះ មានទ្រព្យសម្បត្តិសុទ្ធចន្លោះពី៥.៥ទៅ៥.៦ពាន់លានដុល្លារអាមេរិក។
អាជីវកម្មរបស់លោកផ្តោតលើអចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព (ទីក្រុងសាន់វ៉េ)៕







