ដោយៈ ចំណាន
ប្រទេសចិនៈ ទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៦ មិនរីកចម្រើនទេខ្លាំងនោះទេ វាកំពុងរីកចម្រើន ប៉ុន្តែយឺតជាង និងមិនស្មើគ្នា។
១. ស្ថានភាពទូទៅ (២០២៦)
គោលដៅរបស់រដ្ឋាភិបាលចិន កំណើនផលិតផលក្នុងស្រុកសរុប ៤.៥ ទៅ៥ភាគរយនៅឆ្នាំ២០២៦នេះ ប៉ុន្តែការព្យាករណ៍សកលភាគច្រើន បានរំពឹងថា សេដ្ឋកិច្ចចិនមានកំណើនចន្លោះត្រឹម៤.០ ទៅ៤.៥ភាគរយប៉ុណ្ណោះ។
នេះមានន័យថានៅតែរីកចម្រើន ប៉ុន្តែលែង “រីកចម្រើន” ដូចពីមុនទៀតហើយ។
២. វិស័យរីកចម្រើនខ្លាំង (ផ្នែកវិជ្ជមាន)
កម្លាំងចលករនៃការការផលិត និងការនាំចេញនៅតែមានឥទ្ធិពល ប្រទេសចិនការនាំចេញខ្លាំង មានដូចជា រថយន្តអគ្គិសនី ថាមពលព្រះអាទិត្យ គ្រឿងអេឡិចត្រូនិច។
តម្រូវការបញ្ញាសិប្បនិម្មិត និងស៊ីមីកុងដុកទ័រកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
៣. ការគាំទ្រពីរដ្ឋាភិបាល
ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលចិន កំពុងកើនឡើង ជាមួយគោលនយោបាយ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។

៤. ទិន្នន័យដើមឆ្នាំ២០២៦មើលទៅមានស្ថេរភាព
ទិន្នផលពីវិស័យឧស្សាហកម្មកើនឡើង បានកើនឡើងដល់៦ភាគរយនៅដើមឆ្នាំ២០២៦នេះ។
ប៉ុន្តែវិស័យដែលកំពុងប្រឈមមុខនឹងហានិភ័យ ក៏បាននិងកំពុងលងបន្លាចសេដ្ឋកិច្ចរបស់ចិនផងដែរ ដូចជា វិបត្តិអចលនទ្រព្យ ដែលវិស័យអចលនទ្រព្យនៅតែខ្សោយ អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងជួបការលំបាក។
ជាមួយគ្នានេះ ការចំណាយរបស់អ្នកប្រើប្រាស់ខ្សោយ ដោយប្រជាជនបានព្យាយាមសន្សំប្រាក់ មិនចំណាយច្រើន។
៥. ភាពអត់ការងារធ្វើ និងទំនុកចិត្តរបស់យុវជន
ទីផ្សារការងារ នៅប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកនេះ នៅតែមិនប្រាកដប្រជា ដោយសារហានិភ័យសកល សង្គ្រាមអ៊ីរ៉ង់ ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ ដែលធ្វើឲ្យមានសម្ពាធលើសេដ្ឋកិច្ច។
៦. ប្រទេសចិនកំពុងថយចុះ
កំណើនសេដ្ឋកិច្ច កំពុងស្ថិតនៅក្នុងកម្រិតមធ្យម មិនមែនដួលរលំទេ ប៉ុន្តែសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរពី អចលនទ្រព្យ និងសំណង់ ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា ផលិតកម្ម និងការនាំចេញ។
ជារួមសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២៦មានស្ថេរភាព ប៉ុន្តែថយចុះនិងមានល្បឿនយឺតជាងមុន៕







