មន្រ្តីជាន់ខ្ពស់ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះ ក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ

0

ដោយៈ ចំណាន

ខេត្តកែប-ព្រះសីហនុៈ កាលពីចុងាសប្តាហ៍មុន លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្ម ពិនិត្យវឌ្ឍនភាពជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះ នៅក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ។

បេសកកម្មនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពជាក់ស្តែងនៃការអភិវឌ្ឍ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការ​ណ៍គោរពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមបណ្តាកោះ ឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត។

ជាការកត់សម្គាល់ គម្រោងវិនិយោគអភិវឌ្ឍន៍នៅតាមបណ្តាកោះក្នុងខេត្តកែប និងខេត្តព្រះសីហនុ មួយចំនួនមានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ខណៈគម្រោងមួយចំនួនមានវឌ្ឍនភាពតិចតួច។

គម្រោងអភិវឌ្ឍនៅតាមបណ្តាកោះ បានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង តាមរយៈការបង្កើនផលិតផលទេសចរណ៍ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here