ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តសៀមរាបពង្រីកការវិនិយោគ លើទេសចរណ៍ដ៏ធំទំនើប និងច្នៃប្រឌិត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.)បានបង្ហាញពីផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសរដ្ឋមន្រ្តីក្រសួងទេស​ចរណ៍លោកហួត ហាក់ បានអនុញ្ញាតជូនលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.) និងសហការីនៅក្នុងស្រុក និងអញ្ជើញពីប្រទេសចិន ចូលជួបពិភាក្សាការងារ និងរាយការណ៍ពីវឌ្ឍនភាពការងារ លើការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាសម្រាប់ខេត្តសៀមរាប និងប្រទេសកម្ពុជា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរវាយតម្លៃខ្ពស់ដល់លោកប្រធាន និងក្រុមហ៊ុនដែលជា ក្រុមហ៊ុនរដ្ឋចិនដ៏ធំដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែមថ្មីៗ ប្រកបដោយការច្នៃប្រឌិត​​ បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី និងលោកប្រធានក្រុមហ៊ុន បានឯកភាពលើការបង្កើតក្រុមការងារចម្រុះពីក្រសួង និងក្រុមហ៊ុន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរ តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាព នៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស ព្រមទាំងការជំរុញកំណើន ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត និងអាចដោះស្រាយរាល់សំណូមពរនានារបស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មកកាន់ខេត្តសៀមរាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here