សង្រ្គាមនៅមជ្ឈឹមបូព៌ាកាន់តែកើនកម្តៅ តើតម្លៃមាសនឹង កើនឡើងខ្ពស់ឬទេ?

0

ដោយៈ ចំណាន

    អន្តរជាតិៈ ក្រុមអ្នកវិភាគបាននិយាយថា មាសអាចនឹងឡើងថ្លៃនៅសប្តាហ៍ក្រោយ ប៉ុន្តែមិនមែនជា “ការកើនឡើង” ដែលធានាថានឹងកើតឡើងនោះទេ។

ស្របពេលបញ្ហាសង្គ្រាមអ៊ីរ៉ង់នៅតែធ្ងន់ធ្ងរ ជាពិសេសជាមួយនឹងការរំខានដល់ការផ្គត់ផ្គង់ប្រេង និងបញ្ហាHormuz បានធ្វើឲ្យតម្លៃប្រេងកំពុងកើនឡើងយ៉ាងខ្លាំង  បង្កឱ្យមានការភ័យខ្លាច អំពីអតិផរណាទូទាំងពិភពលោក។

មាសទើបតែងើបឡើងវិញបន្តិច ប៉ុន្តែបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនា ប៉ុន្តែអ្វីសំខាន់គឺ “មាស”មិនមានឥរិយាបថធម្មតានៅពេលនេះទេ។

តើហេតុអ្វីបានជាមាសមិនកើនឡើងខ្លាំង? ចម្លើយគឺដោយសារ

អតិផរណាខ្ពស់ពីប្រេង ធនាគារកណ្តាលអាមេរិក អាចរក្សាអត្រាការប្រាក់ឱ្យខ្ពស់។ ចំណុចទាំងនេះ មិនល្អសម្រាប់មាសនោះទេ។

ប្រាក់ដុល្លារអាមេរិករឹងមាំ បានធ្វើឲ្យវិនិយោគិនប្តូរទៅUSD ជំនួ​សឱ្យមាស ហើយវិនិយោគិនលក់មាសសម្រាប់សាច់ប្រាក់ ដើម្បីគ្របដណ្តប់ការខាតបង់ នៅក្នុងភាគហ៊ុន/រូបិយប័ណ្ណគ្រីបតូ។

ចំណុចខាងលើនេះហើយ ជាមូលហេតុដែលមាសបានធ្លាក់ចុះប្រហែល14% ថ្មីៗនេះ សូម្បីតែក្នុងអំឡុងពេលសង្គ្រាមក៏ដោយ។

អ្វីដែលអាចកើតឡើងនៅសប្តាហ៍នេះ?

សេណារីយ៉ូទី 1: សង្គ្រាមកាន់តែធ្ងន់ធ្ងរ

  • ប្រេងឡើងថ្លៃ (ប្រហែលជា120 ទៅ150 ដុល្លារ)
  • ការភ័យខ្លាចកើនឡើង នឹងធ្វើឲ្យតម្លៃមាសទំនងជាឡើងថ្លៃ (មធ្យមទៅខ្លាំង)។

សេណារីយ៉ូទី2: សង្គ្រាមស្ងប់ស្ងាត់/ការចរចាកើតឡើង

ស្ថានភាពទីផ្សារនឹងមានសភាពធូរស្រាល អាចធ្វើឲ្យតម្លៃមាសអាចធ្លាក់ចុះម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here