តើ​មហាសេដ្ឋី​អចលនទ្រព្យ​លេខ១​ នៅក្នុង​ប្រទេស​សិង្ហបុរី​មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សិង្ហបុរី​ជា​ប្រទេស​មាន​មហាសេដ្ឋី​ ផ្នែក​អចលនទ្រព្យ​ច្រើនជាង​គេ​ ក្នុង​តំបន់​អាស៊ាន​ ប៉ុន្តែ​តើ​អ្នកណា​ជា​អ្នកគ្រប់គ្រង​មកុដ​ ជា​អ្នកមាន​លុយ​ច្រើនជាង​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​?។

ការពិត​អ្នកមាន​ជាងគេ​ក្នុង​វិស័យ​នេះ​ គឺ​លោក​ Robert​ Ng​ Chee​ Sion​ ដែល​កើត​នៅក្នុង​ឆ្នាំ១៩៥២​ ជា​ជនជាតិ​សិង្ហបុរី​ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន​អចលនទ្រព្យ​ Hong​ Kong​ Sino​ Group​ ដែល​លោក​បាន​កាន់​តំណែង​តាំងពី​ឆ្នាំ​ ១៩៨១​។ លោក​គឺជា​កូនប្រុស​ច្បង​របស់​លោក​ Ng​ Teng​ Fong​ ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​ជន​ជា​តិ​ប្រទេសិ​ង្ហ​បុរី​។

យោង​តាម​ទស្សនាវដ្ដី​សារព័ត៌មាន​ Forbes​ ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​ បាន​ចុះផ្សាយ​ថា​ អ្នក​ទាំងពីរ​គឺជា​អ្នកមាន​ច្រើន​បំផុត​លំដាប់​ទី៣០​ នៅក្នុង​ពិភពលោក​នៅក្នុង​ឆ្នាំ១៩៩៩​ ។ តែ​កាលពី​ឆ្នាំ២០១៧​ កន្លងមក​នេះ​ លោក​ Robert​ និង​ប្អូនប្រុស​របស់​លោក​ Philip​ Ng​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​លុយ​ប្រហែល៩.៧ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ជា​ម្ចាស់​សណ្ឋាគារ​ Empire​ នៅ​សិង្ហបុរី​ ដែល​ទទួលមរតក​ពី​ឪពុក​របស់​លោក​ និង​គំរោង​អចលនទ្រព្យ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ផង​ដែរ​។

មហាសេដ្ឋី​បងប្អូន​ប្រុស​ទាំងពីរ​នេះ​ បាន​ទទួល​កេរ្តិ៍មរតក​អចលនទ្រព្យ​ច្រើន​ពី​ឪពុក​របស់​ខ្លួន​ លោក​ Ng​ Teng​ Fong​។ លោក​ Philip​ Ng​ គឺជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Far​ East​ Organization​ (FEO​) និង​ជានា​យក​នៃ​ ក្រុមហ៊ុន​ Sino​ Group​ ដែល​ជា​ក្រុមហ៊ុន​បុ​ត្រ​សម្ព័​របស់​ ក្រុមហ៊ុន​FEO​ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង​។ ចំណែក​លោក​ Robert​ Ng​ គឺជា​ប្រធាន​ក្រុមហ៊ុន​ Sino​ Group​។

យោងទៅតាម​ប្រភព​ជាច្រើន​បាន​ចុះផ្សាយ​ថា​ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ធ្លាក់ចុះ​ពី២០​ ទៅ២៥០​ ភាគរយ​នៅចន្លោះ​ឆ្នាំ២០១២​ និង​ឆ្នាំ២០១៥​ ដោ​បង្ខំឲ្យ​អ្នក​ទាំងពីរ​ស្វែងរក​ទីផ្សារ​ថ្មី​ ដោយ​ក្នុង​នោះ​ក៏បាន​សម្លឹង​មើល​ទីផ្សារ​ ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​គ្រួសារ​របស់​ក្រុម​ក្រសារ​ទាំងពីរ​ បាន​កាប់​ទ្រព្យសម្បត្តិ​ថ្មី​រាប់​រយ​លាន​ដុល្លារ​នៅ​ទីនោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here