អ្នកឧកញ៉ាសំ សុខ​នឿន​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​ខ្លួន​សម្រាប់​ការ​ប្រែ​ក្លាយ​ជីវិត​ទៅ​ជាសហ​គ្រិន​ភាព​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ការឈានឡើងរបស់បុគ្គលម្នាក់ៗ អាស្រ័យលើទេពកោសល្យ ភាពប៉ិនប្រសព្វ ឱកាសទំនាក់ទំនង និងសមត្ថភាពរបស់បុគ្គលនិមួយៗ ដើម្បីក្លាយជាអ្នកជោគជ័យក្នុងអាជីវកម្ម ឬភាពជាសហគ្រិន។

ជាមួយនឹងការផ្សារភ្ជាប់ជីវិតតាំងពីកុមារភាព រស់នៅតាមដងទន្លេក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឈ្មុំ) អ្នកឧកញ៉ាសំ សុខនឿន ប្រធានសម្ព័ន្ឋក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានលើកឡើងនូវចំណុចចំនួន៤ ដើម្បីជាការពិចារណា ដើម្បីប្រែក្លាយជីវិតជាសហគ្រិនដូចជា  ទី១. ខិតខំរៀនសូត្រពីកុមាររហូតមានចំនេះដឹង ទោះជួបឧបសគ្គ ភាពលំបាកយ៉ាងណាកុំបោះបង់ចោលការសិ​ក្សា។ ឳពុកម្តាយត្រូវជំរុញលើកទឹកចិត្តកូន ឱ្យខិតខំរៀនសូត្រ ដោយសំលឹងមេីលវែងឆ្ងាយ ជាសជាងឱ្យកូនឈប់រៀន ហេីយឱ្យកូនទៅធ្វើការមុនរៀនជាប់ថ្នាក់ទី១២។

ទី២. បើជីវភាពខ្វះខាត ក្រោយប្រលងជាប់ថ្នាក់ទី១២ យើងអាចធ្វើការពេលថ្ងៃយកលុយ ដើម្បីរៀនពេលយប់។ ហើយចូលធ្វើខាងក្រុមហ៊ុនណា ដែលមានជំនាញដែលយើងចង់រកស៊ី ឧទាហារណ៍ បើចង់ក្លាយជាម្ចាស់ហាងកាហ្វេ ត្រូវចូលធ្វើការនៅហាងកាហ្វេ បើចង់បើកហាងលក់ទូរស័ព្ទ ត្រូវចូលធ្វើការនៅហាងលក់ទូរស័ព្ទ បើចង់បើកក្រុមហ៊ុនដឹកជញ្ជូន ត្រូវចូលធ្វើការក្នុងក្រុមហ៊ុនដឹកជញ្ជូន។

ទី៣. ពេលជាប់បរិញ្ញាបត្រ នោះប្រាកខែប្រាកដជាកើនឡើង ត្រូវបន្តធ្វើការសន្សំលុយ និងសន្សំជំនាញឱ្យបានច្បាស់ រហូតដល់មានលទ្ធភាពគ្រប់គ្រាន់ទាំងជំនាញ បទពិសោធន៍ និងដើមទុន។

ទី៤. ចេញរកស៊ីខ្លួនឯង ដោយប្រើជំនាញដែលយើងមាន និងដើមទុនដែលមាន និងដោយខំប្រឹងធ្វើដោយខ្លួនឯងផ្ទាល់ ដឹកនាំដោយខ្លួនឯង ខំប្រឹងសន្សំទុន ពង្រីកអាជីវកម្ម។

អ្នកឧកញ៉ាបានបញ្ជាក់ថា “សូមជៀសវាង បានលុយចំនេញ ទិញសំភារៈនិយមមិនចាំបាច់មុន បើបានចំនេញលុយ កុំភ្លេចទិញដីស្រែជាយក្រុងទុក”៕


ចែករំលែក