“និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ”ជាថ្មីដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូវត្តសៅលីងចំនួន១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង  “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន”។

ពិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះនឹងនាំមកនូវ ការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu)និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង១,០០០នាក់។

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន” អបអរសាទរ  “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”   ជាមួយការសម្ដែងក្បាច់គុនថាយជី និងកុងហ្វូ រួមជាមួយគុនល្បុក្កតោ យុទ្ធគុនខម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័ន ដែលជាទីឋានប្រវត្តិសាស្រ្តដ៏រុងរឿង និងស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ គោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនួវបទពិសោធន៍ ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជា ដែលមានអាយុកាលយូរលង់ណាស់មកហើយ៕


ចែករំលែក