តើអាគារកប់ពពកទាំង១០នៅលើសកលលោកប្រចាំឆ្នាំ២០២៦បានទៅលើប្រទេសណាខ្លះ?

ចែករំលែក

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ ការរត់ប្រណាំងផ្នែកស្ថាបត្យកម្ម មិនត្រឹមជាអំណួតរបស់ប្រជាជាតិមួយនោះទេ តែស្ថាបត្យកម្មដ៏ទាក់ទាញ និងខ្ពស់កប់ពពកក៏ជាផ្នែកមួយនៃការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

តោះមកដឹងពីអាគារខ្ពស់ជាងគេទាំង១០ នៅលើពិភពលោកប្រចាំឆ្នាំ២០២៦។

ចំណាត់ថ្នាក់អគារកម្ពស់លេខ១ នៅតែជាអាគារដែលរក្សាបានកំណត់ត្រាដដែល គឺអាគារ

. អគារ Burj Khalifa

ស្ថាបត្យកម្មលំដាប់ទី១នេះ មានកំពស់៨២៨ម៉ែត្រ មានទីតាំង ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

ស្ថាបត្យកម្មដ៏មហស្ចារ្យនេះ បានចំណាយទុនសាងសង់ប្រហែល 1.5 ពាន់លានដុល្លារអាមេរិក។

  1. 2. អគារ Merdeka 118

ក្រៅពីអាគារPeronas Twin Towerប្រទេសម៉ាឡេស៊ី បានសាងសង់អាគារដ៏ខ្ពស់លំដាប់ទី២នៅលើសកលលោក ដែលមានកំពស់រហូតដល់678.9 ម៉ែត្រ។

អាគារដ៏ខ្ពស់នេះ មានទីតាំងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលចំណាយទុនសាងសង់ ប្រហែល 1.2–1.5 ពាន់លានដុល្លារអាមេរិក។

  1. 3. អគារ Shanghai Tower

ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសចិន ដែលសាងសង់អាគារមួយមានឈ្មោះShanghai Tower ដែលកានកំពស់រហូតដល់632 ម៉ែត្រ។

ស្ថាបត្យកម្មលំដាប់កំពូលនេះ ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន ដែលបានចំណាយទុនសាងសង់ អស់ប្រហែល 2.4 ពាន់លានដុល្លារអាមេរិក។

  1. 4. អគារ Makkah Royal Clock Tower

ឈរនៅលំដាប់ទី៤ អាគារនេះមានកំពស់រហូតដល់601 ម៉ែត្រ

មានទីតាំងស្ថិតនៅក្នុង ទីក្រុងMecca ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានចំណាយទុនវិនិយោគអស់ប្រហែល15 ពាន់លានដុល្លារអាមេរិក (ស្មុគស្មាញ Abraj Al-Bait)។

  1. 5. មជ្ឈមណ្ឌលហិរញ្ញវត្ថុPing An

ស្ថិតនៅប្រទេសចិនផងដែរ អាគារនេះមានកំពស់599 ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងទីក្រុងទីក្រុង Shenzhen ប្រទេសចិន ដែល​ចំណាយទុនវិនិយោគអស់ ប្រហែល 1.5 ពាន់លានដុល្លារអាមេរិក។

  1. 6. អាគារ Lotte World Tower

ប្រទេសកួរ៉េខាងត្បូង ក៏មិនអន់ផងដែរ ដោយប្រទេសនេះបានរំលេច ស្ថាបត្យកម្មកំពូលកំពស់555.7 ម៉ែត្រ មានទីតាំងស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

អាគារដ៏ខុ្ពស់មួយនេះ បានចំណាយទុនវិនិយោគប្រមាណ 3.1 ពាន់លានដុល្លារអាមេរិក។

  1. 7. មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយ(World Trade Center)

ស្ថាបត្យកម្មនេះ មានកំពស់រហូតដល់541.3 ម៉ែត្រ មានទីតាំងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងចំណាយទុនវិនិយោគប្រហែល3.9 ពាន់លានដុល្លារអាមេរិក។

  1. 8. មជ្ឈមណ្ឌលហិរញ្ញវត្ថុ Guangzhou CTF

ស្ថាបត្យកម្ម ឈរនៅលើលេខរៀងលំដាប់ទី៨នេះ មានកំពស់530ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិន ដែលបានចំណាយទុនវិនិយោគប្រហែល 1.5 ពាន់លានដុល្លារអាមេរិក។

  1. 9. មជ្ឈមណ្ឌលហិរញ្ញវត្ថុ Tianjin CTF

ស្ថាបត្យកម្មស្ថិតនៅលេខរៀងទី៩នេះ ក៏ស្ថិតនៅក្នុងប្រទេសចិនផងដែរ ដោយអាគារនេះមានកំពស់530ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងទីក្រុងធានជីន ប្រទេសចិន និងបានចំណាយទុនវិនិយោគប្រហែល 1.2 ពាន់លានដុល្លារអាមេរិក។

10.អគារ CITIC Tower

ទោះបីមានស្ថាបត្យកម្មមិនឈរលំដាប់ថ្នាក់ទី១ក្តី ក៏មហាយក្សចិន មានអាគារខ្ពស់លំដាប់ពិភពលោកច្រើនជាងគេ ដោយអាគារCITIC TOWER មានកំពស់រហូតដល់527.7ម៉ែត្រ និងមានទីតាំងស្ថិតនៅរដ្ឋធានីប៉េកាំង ប្រទេសចិន៕


ចែករំលែក