ចំណេះដឹង​! លក្ខខណ្ឌ​នៃ​ការ​រំលាយ​ ឬការ​រំលាយ​កិច្ចសន្យា​ធ្វើឡើង​ដូចម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ការ​រំលាយ​កិច្ចសន្យា​ត្រូវ​ធ្វើឡើង​ ដោយ​មូលហេតុ​មិន​អនុវត្ត​កាតព្វកិច្ច​ និង​ការ​រំលាយ​ដោយ​ការបំពាន​កិច្ចសន្យា​យ៉ាងធ្ងន់ធ្ងរ​។ តើ​ទម្រង់​នៃ​កិច្ចសន្យា​ ឬការ​រំលាយ​កិច្ចសន្យា​ត្រូវ​ធ្វើឡើង​ក្នុង​រូបភាព​បែប​ណា​។

លក្ខខណ្ឌ​៖ ក្នុងករណី​ដែល​លក្ខខណ្ឌ​រំលាយ​កាតព្វកិច្ច​ ឬសិទ្ធិ​ដែល​កើតឡើង​ដោយ​កិច្ចសន្យា​ ឬសកម្មភាព​ឯកតោភាគី​ អានុភាព​នៃ​កាតព្វកិច្ច​ ឬសិទ្ធិ​នោះ​ត្រូវ​រលត់​នៅពេល​លក្ខខណ្ឌ​រំលាយ​នោះ​ត្រូវ​បាន​បំពេញ​។

ប្រសិនបើ​ភាគី​ដែល​នឹង​ទទួលការ​ខូចប្រយោជន៍​ ដោយសារ​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ​ហើយ​ ភាគី​នោះ​បាន​រារាំង​មិន​ឲ្យ​លក្ខខណ្ឌ​នោះ​ ត្រូវ​បាន​បំពេញ​ដោយចេតនា​ ភាគី​ម្ខាងទៀត​អាច​ចាត់ទុកថា​ លក្ខខណ្ឌ​នោះ​ត្រូវ​បាន​បំពេញ​រួចហើយ​។

​ការកំណត់​ពេល​៖ ករណី​មានការ​កំណត់ពេល​អានុភាព​ នៃ​កិច្ចសន្យា​មិន​ត្រូវ​កើតឡើង​ឡើយ​ លុះត្រាតែ​ពេលកំណត់​នោះ​មកដល់​។

អំឡុង​ពេល​៖ ប្រសិនបើជា​ការ​គណនា​អំឡុង​ពេល​ ត្រូវ​គិតជា​ម៉ោង​ នាទី​ ឬវិនាទី​ គឺ​គិត​គណនា​ពី​ពេល​ចាប់ផ្តើម​រហូតដល់​ចប់​។ ប្រសិនបើ​កំណត់​ជា​ថ្ងៃ​ សប្តាហ៍​ ខែ​ ឬឆ្នាំ​វិញ​ មិន​ត្រូវ​គិ​តប​ញ្ជូល​ថ្ងៃ​ដែល​ចាប់ផ្តើម​នោះ​ទេ​ លើកលែងតែ​អំឡុង​ពេល​នោះ​ចាប់ផ្តើម​ពី​ម៉ោង​សូន្យ​ទៅ​។

ចំណែក​ថ្ងៃ​បញ្ចប់​ពេញលេញ​វិញ​ គឺ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​អំឡុង​ពេលនោះ​ តែបើ​ចំ​ថ្ងៃអាទិត្យ​ ឬថ្ងៃបុណ្យ​ សំរាក​ពេល​ផុត​ត្រូវលើ​កទៅ​ថ្ងៃបន្ទាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here