អាជីវករ​ប្រមាណ​៤,៥​លាន​ទីតាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌា​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់ ​QR Code បាន​ហើយ​

ចែករំលែក

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដោយអាជីវករប្រមាណ៤,៥លានទីតាំងនឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធនេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅ ធនាគារកណ្ដាលឥណ្ឌា និងតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ១៩០រូប។

ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូត របស់អាជីវករប្រមាណ៤,៥លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកប​ដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ស្របពេលដែលកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា៕

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា

ចែករំលែក