អគារ​កប់​ពពក​ One Raffles Place ​នៅ​ចំ​កណ្តាល​ទីក្រុង​សិង្ហបុរី ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទិញ​ពី​មហាសេដ្ឋី​ជា​ច្រើន​រូប​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អគារ One Raffles Place ដែលជាអគារខ្ពស់បំផុតមួយរបស់ប្រទេសសិង្ហបុរី កំពុងត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃជាង ២,៣ ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ១,៨ ពាន់លានដុល្លារអាមេរិក) ។

អគារខ្ពស់កប់ពពកខាងលើនេះត្រូវបានគេរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាមហាសេដ្ឋីជាច្រើនរូប និងក្រុមហ៊ុនរបស់ពួកគេ។

ក្នុងចំណោមអ្នកចាប់អារម្មណ៍ទាំងនេះរួមមានមហាសេដ្ឋីអចលនទ្រព្យឪពុកនិងកូន គឺលោក Raj Kumar និងលោក Kishin RK ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់សិង្ហបុរី Royal Holdings និង RB Capitalក៏ដូចជាក្រុមហ៊ុន IOI Properties Group របស់គ្រួសារមហាសេដ្ឋី Lee នៅប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។

ជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម CapitaLand Investment ដែលជាគាំទ្រដោយក្រុមហ៊ុនវិនិយោគរដ្ឋសិង្ហបុរី Temasek ក៏ស្ថិតក្នុងចំណោមអ្នកដែលចាប់អារម្មណ៍ក្នុងការទិញអគារការិយាល័យនេះផងដែរ។

ដោយមានទីតាំងស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មកណ្តាល អគារ One Raffles Place មាន៦២ជាន់ ដែលមានផ្ទៃក្រឡាការិយាល័យសម្រាប់ជួលសរុបលើសពី៦៥.០០០ម៉ែត្រការ៉េ។ អគារនេះមានកម្ពស់២៨០ម៉ែត្រ ដោយជាប់ឈ្មោះជាអគារខ្ពស់បំផុតមួយនៅសិង្ហបុរី៕ប្រភព: Vnexpress& Bloomberg៕


ចែករំលែក