ដោយ វុត្ថា
ភ្នំពេញៈ លោក Robert Kuok Hock Nien មានដើមដំណើតជាជនជាតិចិន ដែលមានឈ្មោះជាភាសាចិនថា Guō Hè Nián កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ១៩២៣ គឺជាអ្នកវិនិយោគ និងជំនួញម៉ាឡេស៊ីដ៏ល្បីល្បាញ ព្រមទាំងជាអ្នកមានបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី។
ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកដ៏ល្បីល្បាញ បានចុះផ្សាយកាលពីថ្ងៃ៦ ខែមីនា ឆ្នាំ ២០១៩ កន្លងមកនេះថា មហាសេដ្ឋីរូបនេះមានលុយប្រមាណ១២.៨ ពាន់លានដុល្លារអាមេរិក បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី និងជាប់លំដាប់ទី១០៤ ក្នុងពិភពលោក។
ទោះជាយ៉ាងណាសារព័ត៌មាន Bloomberg បានចុះផ្សាយខុសពីទស្សនាវដ្តី Forbes ដោយអះអាងថា មហាសេដ្ឋីរូបនេះ មានលុយប្រមាណ១៨.ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សទី៥៣ ដែលមានលុយច្រើនក្នុងពិភពលោក។
មហាសេដ្ឋីរូបនេះ គឺជាម្ចាស់ក្រុមហ៊ុន Kuok Group ដែលវិនិយោគលើវិស័យសណ្ឋាគារ អចលនទ្រព្យ និងលើមុខទំនិញដូចជាប្រេងជាដើម។ គាត់បានសាងសង់សណ្ឋាគារ Shangri-la ដ៏ល្បីឈ្មោះមួយនៅសិង្ហបុរីក្នុងឆ្នាំ១៩៧១។
មហាដ្ឋីរូបនេះ មានសញ្ជាតិជាជនជាតិម៉ាឡេស៊ី ដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុងហុងកុង ប្រទេសចិន។
លោកបានបញ្ចាប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (Bachelor of Arts and Science) ពីមហាវិសទ្យាល័យ Raffles College ។ លោកបានចាប់ផ្តើមអាជីពដំបូងជាអ្នកជួញអង្ករ ស្ករស និងស្រូវសាឡីនៅក្នុងឆ្នាំ១៩៤៩៕