ដោយៈ ចំណាន
ព្រះសីហនុៈ ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរ ដឹកនាំដោយលោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសាងសង់ស្តាតធំមួយតំណាងឲ្យខេត្តជាប់តំបន់ឆ្នេរ។
ស្តាតថ្មីនេះ ត្រូវបានសម្តេចតេជោស្នើឲ្យរៀបចំជាស្តាត តំណាងតំបន់ឆ្នេរនៃខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។
តំណាងក្រុមហ៊ុនសាងសង់ស្តាតថ្មីនេះ បានមានប្រសាសន៍ឲ្យដឹងថា ទីតាំងស្តាតនេះ នឹងរៀបចំឲ្យមានសារៈមន្ទីរនាវាWesterdam តំណាងឲ្យបេះដូងដ៏ទូលាយរបស់កម្ពុជា ដែលទទួលភ្ញៀវទេសចរណ៍ អន្តរជាតិ និងរៀបចំឲ្យមានប្រភេទបឹង តំណាងឲ្យឆ្នេរតំណាងឲ្យខេត្តទាំងបួន ព្រមទាំងបើកឲ្យមានកីឡាមហាជន។

ចំណែកការងារស្ថាបត្យកម្ម ដឹកនាំដោយលោកលី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្តាតនេះ ត្រូវរៀបចំរចនាបទ ដោយគ្មានការខ័ណ្ឌរបង។
ស្តាតនេះត្រូវបានផ្តួចផ្តើម ដោយឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ និងមានការគាំទ្រពេញទំហឹងពីសម្តេចតេជោ ធិបតី ព្រមទាំងអភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតផងដែរ។
លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារគណបក្ស នឹងសាងសង់ផ្លូវថ្មីមួយតភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ស្រុកស្ទឹងហាវ នាពេលអនាគតផងដែរ៕







