ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីនិងអ្នកជំនាញជប៉ុន បានបើកសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយលើកទី២ លើការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ តំណាងក្រសួសាធារណការ និងដឹកជញ្ជូន និងលោកឯក ឃុនឌឿន អភិបាលរង រាជធានីភ្នំពេញបានចូលរួមជាសហអធិបតីក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយលើកទី២ លើការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ១ និងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ។
សិក្ខាសាលានេះ មានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការ នៃប្រទេសជប៉ុន (JICA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។
គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីលើកឡើងពីលទ្ធផល ដែលក្រុមការងារបានសិក្សាគម្រោងកន្លងមករួមមាន៖ ១). ការវាយតម្លៃ នៃលទ្ធភាពគម្រោង ២). ការរៀបចំរចនាបទបឋម និងការប៉ាន់ស្មានប្រមាណតម្លៃ ៣). ការរៀបចំរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (IESIA)។
៤). ការសិក្សារៀបចំផែនការសកម្មភាព ការតាំងទីលំនៅឡើងវិញ (RAP)។ ក្រោយពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាព អង្គសិក្ខាសាលាបានឯកភាព និងគាំទ្រលើការសិក្សាគម្រោង៕







