ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងអាប៊ុយដាប៊ី អាចជាទីតាំងស័ក្តិសមតែមួយគត់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រាប់សាងសង់គម្រោងរមណីយដ្ឋានឋានព្រះច័ន្ទ ដែលមានទំហំទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក។
លោក Michael R. Henderson និងលោកស្រី Sandra G. Matthews សហស្ថាបនិកក្រុមហ៊ុន Moon World Resorts Inc. បានប្រាប់សារព័ត៌មាន Gulf News ថា អេមីរ៉ាតអារ៉ាប់រួមនៅតែជាទីផ្សារ ដែលពួកគេពេញចិត្តនៅតំបន់មជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងណាក្តី គម្រោងសាងសង់រមណីយដ្ឋានឋានព្រះច័ន្ទ ដ៏ធំមួយនេះត្រូវការដីសម្រាប់អភិវឌ្ឍន៍ទំហំ២,២៥លានម៉ែត្រការ៉េ។
លោក Michael R. Henderson និងលោកស្រី Sandra G. Matthews បានលើកឡើងថា ទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) មានដីសមស្របបំផុត ដែលធ្វើឱ្យទីក្រុងនេះក្លាយជាជម្រើសជាក់ស្តែងតែមួយគត់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ក្រុមហ៊ុន Moon World Resorts បានអះអាងថា ខ្លួនបានទាក់ទងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Aldar របស់រដ្ឋាភិបាលអេមីរ៉ារអារ៉ាប់រួម និងអ្នកអភិវឌ្ឍន៍ធំៗផ្សេងទៀត ប៉ុន្តែមិនទាន់ទទួលបានដៃគូក្នុងស្រុក ឬការគាំទ្រពីរដ្ឋាភិបាលនៅឡើយទេ៕ប្រភព: Gulf News៕






