ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលលំនៅឋាននៅប្រទេសសិង្ហបុរីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២៦ បន្ទាប់ពីកើនឡើង ០,៣ ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានឱ្យដឹងថា តម្លៃផ្ទះបានកើនឡើង០,៥ភាគរយ ដូចការព្យាករណ៍កាលពីដើមខែកក្កដា។
កំណើននៅត្រីមាសទី២ បានជំរុញឱ្យកំណើនតម្លៃជួលលំនៅឋានសម្រាប់ឆមាសទី១ ដល់១ភាគរយ ដែលធ្លាក់ចុះបន្តិចពីកំណើន១,២ភាគរយនៅឆមាសទី១ ឆ្នាំ២០២៥។
ល្បឿននៃកំណើនតម្លៃផ្ទះក៏បានថយចុះមកត្រឹម១,៤ភាគរយនៅឆមាសទី១ ឆ្នាំនេះ បើធៀបនឹងកំណើន១,៨ភាគរយនៅឆមាសទី១ ឆ្នាំមុន។
ការកើនឡើងប្រចាំត្រីមាសទាំងតម្លៃជួល និងតម្លៃផ្ទះសម្រាប់ដាក់លក់បានកើតឡើង ទោះបីជាអត្រាលំនៅឋានទំនេរបានកើនឡើងដល់៦,៤ភាគរយគិតត្រឹមចុងត្រីមាសទី២ ពី៦,២ភាគរយក្នុងត្រីមាសទី១។
លោក Wong Xian Yang ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Cushman & Wakefield ប្រចាំប្រទេសសិង្ហបុរី និងអាស៊ីអាគ្នេយ៍ បានអះអាងថា ការជួលការិយាល័យបានកើនឡើង ដោយសារការផ្គត់ផ្គង់ថ្មីមានកំណត់ និងតម្រូវការមានស្ថិរភាព ប៉ុន្តែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកអាចធ្វើឱ្យកំណើនធ្លាក់ចុះបន្ថែមទៀត។
ទោះជាយ៉ាងណា លោក Wong បានបន្ថែមថា ការហូរចូលជាបន្តបន្ទាប់របស់បុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភចូលទៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់តម្រូវការជួលផ្ទះនៅក្នុងតំបន់កណ្តាលក្រុងសិង្ហបុរី៕







