តើ​ស្ថានភាព​អចលនទ្រព្យ​នៅ​ប្រទេសហ្វីលីពីន​មាន​សភាព​ដូច​ម្តេច​រហូត​ដល់​ដើម​ត្រីមាសទី៣​នេះ​?​

ចែករំលែក

ដោយៈ អន្តរ

   ហ្វីលីពីនៈ ប្រសិនបើអ្នកកំពុងសម្លឹងមើលប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ អ្នកវិភាគអចលនទ្រព្យភាគច្រើនមើលឃើញឱកាស ប៉ុន្តែពួកគេណែនាំឱ្យជ្រើសរើស ព្រោះវិស័យផ្សេងៗគ្នាកំពុងងើបឡើងវិញក្នុងល្បឿនខុសៗគ្នា។

តំបន់ដែលមានសក្តានុពលវិនិយោគខ្លាំងបំផុត

១. ទីក្រុង Bonifacio Global City (BGC)

ទីផ្សារការិយាល័យ និងលំនៅដ្ឋានប្រណីតខ្លាំងបំផុតមួយ ដោយសារមានការគាំទ្រដោយក្រុមហ៊ុនពហុជាតិ ហិរញ្ញវត្ថុ និងក្រុមហ៊ុន IT-BPM។

សមស្របសម្រាប់ការកើនឡើងដើមទុន រយៈពេលវែងជាជាងទិន្នផលជួលខ្ពស់។

. តំបន់ Clark Freeport Zone

វាជាតំបន់មានសក្តានុពលខ្លាំង ក្នុងគម្រោងឧស្សាហកម្ម ភស្តុភារ ឃ្លាំង និងលំនៅដ្ឋាន ដោយសារតំបន់នេះ ទទួលបានអត្ថប្រយោជន៍ពីការពង្រីកអាកាសយានដ្ឋាន និងការវិនិយោគផលិតកម្ម។

អ្នកជំនាញមើលឃើញថា Clark ជាច្រករបៀងវិនិយោគដែលមានការរីកចម្រើនលឿនបំផុតមួយរបស់ប្រទេស។

. ទីក្រុង Cebu

ទីក្រុងធំលំដាប់ទី២របស់ហ្វីលីពីននេះ មានតម្រូវការខ្លាំងពីទេសចរណ៍ ការផ្ទេរការងារអាជីវកម្ម (BPO) និងលក់រាយ ដែលផ្តល់ឱកាសល្អសម្រាប់ការអភិវឌ្ឍចម្រុះ និងអចលនទ្រព្យពាណិជ្ជកម្ម។

. ទីក្រុង Iloilo

ទីក្រុងនេះ បាននិងកំពុងទាក់ទាញការវិនិយោគ ដោយធ្វើឲ្យទីផ្សារការិយាល័យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើន។

ក្រុមហ៊ុនColliers បានរាយការណ៍ថា តម្រូវការនៅខាងក្រៅទីក្រុងម៉ានីលនៅតែខ្លាំង ដោយទីក្រុងIloilo មានដំណើរការល្អក្នុងការកាន់កាប់ការិយាល័យ។

យោងតាមលោក Joey Roi Bondoc នាយកស្រាវជ្រាវនៅ Colliers Philippinesបានលើកឡើងថា តម្រូវការកំពុងពង្រីកហួសពីទីក្រុងម៉ានីល។

ទីក្រុងក្នុងតំបន់ដូចជា Iloilo, Cebu និង Pampanga កំពុងក្លាយជាកន្លែងទាក់ទាញ ដោយសារតែការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ និងវិមជ្ឈការអាជីវកម្ម៕


ចែករំលែក