ដោយៈ នរិន្ទ
ភ្នំពេញៈ ក្រុមហ៊ុនអាសចរណ៍Air Cambodia កំពុងរៀបចំខ្លួនធ្វើសមាហរណកម្មជើងហោះហើរក្នុងតំបន់ តាមជើងហោះហើរក្នុងតំបន់។
ផែនការនេះត្រូវបានពង្រឹង តាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា ជាមួយក្រុមហ៊ុនCOMAC សម្រាប់យន្តហោះក្នុងតំបន់C909រហូតដល់២០គ្រឿង និងក្រុមហ៊ុនBoeing ចំនួន១០គ្រឿង។
ជាមួយនឹងការដឹកជញ្ជូន ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៦ យន្តហោះក្នុងតំបន់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើរក្នុងស្រុក និងជើងហោះហើរចម្ងាយខ្លី ទូទាំងអាស៊ីអាគ្នេយ៍ ដោយបញ្ជូនអ្នកដំណើរយ៉ាងរលូន ទៅកាន់បណ្តាញហោះហើរមេអន្តរជាតិ ដែលកំពុងរីកចម្រើន។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា កំពុងជំរុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសម្របសម្រួលការតភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពដូវចជា ការអនុវត្តដោយជោគជ័យ នូវពេលវេលាកំណត់នៃការឆែកអ៊ីនរយៈពេល១៥នាទី បានសម្រួលសម្រាប់ជើងហោះហើរក្នុងស្រុក ដែលតភ្ជាប់សៀមរាបទៅភ្នំពេញ និងព្រះសីហនុ ដោយផ្តល់ឱ្យអ្នកដំណើរនូវភាពបត់បែន នៃកាលវិភាគហោះហើរអតិបរមា ដោយរក្សាបាននូវភាពទៀងទាត់ នៃពេលវេលាហោះហើរយ៉ាងហ្មត់ចត់៕







