ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានដាក់ចេញនូវចលនាប្រឡងប្រណាំងរង្វាន់ សម្ដេចតេជោនាយករដ្ឋមន្រ្ដីសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៤ ឆ្នាំ២០២០-២០២១ ដើម្បីលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករទេសចរណ៍ទាំងអស់។
ជាការលើកទឹកចិត្តដល់បណ្តាប្រតិបត្តិករទេសចរណ៍ ទាំងអស់នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើបជាដើមនោះ ក្រសួងទេសចរណ៍បានដាក់ចេញនូវចលនាប្រឡងប្រណាំងដើម្បីទទួលបានពាន់រង្វាន់សម្ដេចតេជោ ហ៊ុន សែន។ ពាន់រង្វាន់ដែលនឹងប្រគល់ជូនអ្នកដែលជាប់ជ័យលាភីទាំងអស់ រួមមាន ចំនួន៧ប្រភេទរួមមាន ទី១. រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាអនាម័យ និងបរិស្ថាន”(Environment Award)។